ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​​​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​ផ្តើម​ចេញពីស្នេហា​​ត្រី​កោណ​បាន​កើតឡើង​ បណ្តាល​ឱ្យ​​ក្មេង​ប្រុសជំទង់​ម្នាក់​​រង​របួស​​ធ្ងន់ ព្រោះ​តែ​ជនដៃដល់​ជា​មិត្តភក្តិ​​ច្រណែន​​​ខណៈ​ដែល​យុវជន​រងគ្រោះ​​ចូលទៅ​ ដេក​​ក្នុង​បន្ទប់​​ស្រីដែល​​ខ្លួន​លួច​ស្រឡាញ់​​​​​ដោយ​យក​​ដាវ​សាម៉ូរ៉ៃ​ ចាក់​លើ​​ជន​រងគ្រោះ​​​ចំនួន​២​ដាវ​ បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ ម៉ោង​១២​​កណ្តាល​អធ្រាត្រ​ថ្ងៃទី​៩ មិថុនា ២០១២ ​នៅ​ចំណុច​​ផ្ទះ​​ជួល​ស្ថិត​ក្នុងភូមិ​សូភី ​សង្កាត់​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ។

​ជនរងគ្រោះ​​ឈ្មោះ​លៀង ឡុង អាយុ​​១៩ឆ្នាំ ​ជា​សិស្ស​ ​មាន​ទីលំនៅ​ ភូមិ​និមិត្ត ​សង្កាត់​និមិត្ត ​ក្រុងប៉ោយប៉ែត ​ចំណែក​​ជនបង្ក​​មាន​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​ចំណាន និង​ម្នាក់​ទៀត​ឈ្មោះ​គា ​ពួក​គេ​មាន​ទីលំនៅភូមិ២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​​សោភ័ណ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]