ខេត្តព្រះវិហារ ៖ តាមមន្រ្តីទទួលបន្ទុក ព័ត៌មានអាជ្ញាធរជាតិ ព្រះវិហារប្រចាំលើប្រាសាទ ព្រះវិហារឱ្យដឹងថា ក្នុង១ថ្ងៃប្រាសាទព្រះវិហារ ទទួលភ្ញៀវទេសចរ ជាតិ-អន្តរជាតិពី១០០ ទៅ៣០០នាក់ ដែលពួកគាត់មកពីគ្រប់ទិស ទីក្នុងព្រះរាជា ណាចក្រកម្ពុជា ។

មន្រ្តីអាជ្ញាធរ ព្រះវិហារបន្តថា ក្នុងរដូវនេះ ជារដូវវស្សាក៏ពិតមែន ប៉ុន្តែភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅតែបន្តមកទស្សនាប្រាសាទ ព្រះវិហារមិនចេះដាច់ ម្យ៉ាងទៀតចំពោះផ្លូវ គមនាគមន៍ឆ្ពោះទៅកាន់ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ គឺមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ។ នៅក្នុងតំបន់នោះដែរ ក៏មានបម្រើ សេវាកម្មស្នាក់នៅ ហូបចុកសមរម្យ ដល់ភ្ញៀវទេសចរ ទាំងអស់ដែលទៅទស្សនា តំបន់នោះទៀតផង ។

ចំពោះអាកាសធាតុមានភាព ត្រជាក់ធម្មតា ផ្ទៃមេឃចុះអ័ព្ទនៅ លើកំពូលភ្នំ រំលេចទៅ ដោយប្រាង្គប្រាសាទ យ៉ាងស្រស់ស្អាត ចំណែកសុខភាព កងកម្លាំង ដែលឈរជើងការពារ ទឹកដី នៅតំបន់នោះ មានសភាពធម្មតា គ្រាន់តែមានជំងឺផ្តាសសាយ បន្តិចបន្ទួចប៉ុណ្ណោះ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]