បន្ទាយមានជ័យ៖ សន្តិសុខក្រុមហ៊ុន LKSម្នាក់ យាមនៅផ្សាររ៉ាថ្មី ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវគេកាប់ដោយដាវ សាម៉ូរ៉ៃរបួសសុសសាច់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២  បន្ទាប់ពីសន្តិសុខរូបនេះ បានដេញមិនឲ្យយុវជនម្នាក់ ចតម៉ូតូមុខផ្សារដោយ សម្តីទ្រគោះ បោះបោក។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ថា ជនរងគ្រោះមានឈ្មោះ ភក្រ័ វុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខផ្សាររ៉ាថ្មី ក្រុងប៉ោយប៉ែត ។ រីឯជនដៃដល់មានឈ្មោះ ស៊ីណា វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅមិនពិតប្រាកដ ។

លោកអធិការ អ៊ុំ សុផល បានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ភក្រ័ វុត្ថា បានដើរទៅដេញឈ្មោះ ស៊ីណា វណ្ណា មិនឲ្យចតម៉ូតូមុខ ផ្សារដោយ និយាយ ថា ផ្លូវតូចចង្អៀត ក្នុងកាយវិកា ទ្រគោះបោះបោកភ្លាម នោះជនដៃ ដល់ បាន មើលមុខសន្តិសុខ  រងគ្រោះរួចក៏បើកម៉ូតូចេញបាត់ទៅ លុះម៉ោង១១ព្រឹក ថ្ងៃដដែល ឈ្មោះ ស៊ីណា វណ្ណា បានត្រលប់មកសារជាថ្មី ហើយបានដកដាវ សាម៉ូ រៃ ពីចង្កេះរួចមិននិយាយអ្វី ទាំងអស់ ដើរសំដៅទៅ កាប់ឈ្មោះ ភក្រ័ វុត្ថា ជាសន្តិសុខ ឥតសំចៃដៃបណ្តាលឲ្យរបួសដៃឆ្វេង និងកញ្ចឹងករចំនួន០៣ដាវ ភ្លាមនោះ ម្តាយជនរងគ្រោះឃើញទាន់ក៏លោតទៅអោបជនបង្ក និងស្រែក ឲ្យគេជួយទើបឈានដល់ ការចាប់ជន រងសង្ស័យប្រគល់ ជូននគរបាលក្រុង ប៉ោយប៉ែតបានសម្រេច។ ចំពោះជនរងគ្រោះបច្ចុប្បន្ន កំពុងសម្រាកព្យា បាល នៅមន្ទីរពេទ្យ។

នៅក្នុងថ្ងៃតែមួយនោះ នគរបាលបានឃាត់ខ្លួន ស្រ្តីជនជាតិវៀតណាម ម្នាក់ឈ្មោះ ម៉េង ស៊ីង្វៀង អាយុ៣៩ឆ្នាំ ពីបទករណីឆបោក បន្ទាប់ពីស្រី្តជន សង្ស័យ រូបនេះបានយកខ្សែករក្រឡៃ ទៅជ្រលក់ទឹកមាស ហើយបានមកធ្វើ សកម្មភាពទិញខ្សែកមាស ពិតប្រាកដរបស់ជនរងគ្រោះឈ្មោះ ដោ ដានី ភេទស្រី អាយុ៣៥ឆ្នាំ ដែលមានមុខរបរ ជាអ្នកលក់-ទិញ មាសនៅផ្សារកើតហេតុខាងលើ ចំនួន០១ដំឡឹង រួចបានប្រើល្បិចធ្វើជាមើលចុះឡើង ហើយ  លួចដូរ របស់ក្លែងក្លាយឲ្យគេ ភ្លាមនេះម្ចាស់ឃើញទាន់ក៏បានរាយការណ៏ឲ្យសមត្ថកិច្ច ចាប់ខ្លួនរួមជា មួយវត្ថុ តាងបានតែម្តង កាលពីវេលាម៉ោង២និង៤០នាទីរសៀល។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង០២ រួមជាមួយវត្ថុតាងក្រោយសួរនាំត្រូវ បាននគរបាលបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕

www.dap-news.com

ដោយ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]