អាមេរិក៖ គេហទំព័រ លក់ផលិតផល អនឡាញ ឈ្មោះ Amazon ពេលថ្មីៗនេះ បានធ្វើការដាក់ លក់នូវផលិតផល ថ្មីម្យ៉ាង ដែលមាន រូបរាងដូច លាមកមនុស្ស ដែលមើលទៅធ្វើ ឲ្យយើងមាន ការខ្ពើម រអើមយ៉ាងខ្លាំង ពេលឃើញហើយ ធ្វើឲ្យអ្នកលេប បាយមិនចូល ក៏ថាបាន។

យ៉ាងណាមិញ ផលិតផលមួយនេះ គឺជាប្រភេទសាប៊ូ លាងដៃដែលទើបតែ ផលិតឡើង ដែលវាមានតំលៃ ១៣ដុល្លារ ៥៩សេន ក្នុងមួយដុំ។ លើសពីនេះ អតិថិជនក៏អាច ធ្វើការជាវ សាប៊ូនេះ សម្រាប់ធ្វើជា អំណោយភ្ញាក់ផ្អើល ផងដែរ ដោយដាក់ក្នុង ប្រអប់កាដូ និងធ្វើចេញ ជារាងបេះដូង ដែលមើលទៅ ប្លែកម្យ៉ាងដែរ។

ទោះជាវាមានរូបរាង គួរឲ្យខ្ពើមយ៉ាងណាក្តី ក៏ប៉ុន្តែបើសិនជាអ្នក សាកល្បងប្រើសាប៊ូ មួយនេះ អ្នកនឹងយល់ថា វាមានខ្លិន ក្រអូបគួរ ឲ្យទាក់ទាញ មានគុណភាព ដែលយើងអាចប្រើប្រាស់ បានដូចជាសាប៊ូ ដទៃទៀតដែរ ៕

តើអ្នកហ៊ានសាកល្បងប្រើសាប៊ូ រាងដូចលាមកមួយនេះទេ?




ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]