ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវជន​មួយ​ក្រុម​មាន​គ្នា​៩​នាក់ ជិះ​ម៉ូតូ​​​៥​គ្រឿង​ ​ទៅ​មើល​គេ​រាំ​ធុង​បាស់​ក្នុង​ពិធី​ឡើង​គេហ​ដ្ឋាន​ថ្មី ដែលក្នុង​ចំណោម​៩​នាក់ ​នោះ​មាន​យុវជន​ម្នាក់​ជិត​ដល់​ថ្ងៃរៀប​ការ​បាន​ទៅ​មើល​ជា​មួយ​គេ​ដែរ ដោយ​ទៅ​ហៅ​សំបុត្រ​ការ​មិត្ត​ភក្តិ​​ផង ។ ខណៈ​​ពេល​ជិះ​ម៉ូតូ​ទៅ​ជិត​ដល់​​ស្រាប់​តែ​​មាន​ក្មេងទំនើង​ប្រចាំ​ភូមិ​មួយ ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ​ដើរ​សង​ខាងផ្លូវ​ត្រឡប់​​មក​ពី​រាំ ធុង​បាស់​​វិញ​បាន​ព្រួត​កាប់​អ្នក​​ជិះ​ម៉ូតូ​​២​គ្រឿង បណ្តាល​ឱ្យ​របួស​ធ្ងន់​២​នាក់ ស្រាល​ម្នាក់ ​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ថ្ងៃទី​១០ មិថុនា ​​ស្ថិត​​ក្នុងភូមិ​សិរី​​ឆោម ឃុំ​ជ្រេស ស្រុក​កំពង់​ត្រឡាច ។

ជន​រងគ្រោះ​ទាំង​បី​នាក់​រួម​មាន​​១-ឈ្មោះ​​នុប សុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កសិ​ករ​​របួស​៣ពូថៅ ​ចង្កេះ និង​ស្មា, ​២-ឈ្មោះ​​​កែម ចិត្រ ភេទប្រុស អាយុ​​១៨​ឆ្នាំ ​ជាសិស្ស របួស​ជា​ច្រើន​ពូថៅ​រយះ​​សាច់​ក្បាល​​មួយ​​ផ្ទាំង​​ដាច់​ដល់​​លលាដ៍​​ក្បាល​ និង​៣-ឈ្មោះ​​ម៉ន វិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជាកសិ​ករ​​ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ រង​របួស​​ស្រាល អ្នកទាំង​​បី​មាន​ទី​លំនៅ​ភូមិ​អូរ ឃុំ​ជ្រេស ស្រុក​កំពង់​ត្រឡាច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]