រាជធានីភ្នំពេញ ៖ កាលពីពេល ថ្មីៗនេះ តារាហ្វេសប៊ុក PeyPey Dy បានលើកបង្ហាញរឿងអាស្រូវ របស់តារាចម្រៀងស្រីម្នាក់ ដែលគេគិតថាជានាង ពេជ្រ សោភា ។ គេគិតថាជានាង ពេជ្រ សោភា ព្រោះកន្លងមកតារាហ្វេសប៊ុកម្នាក់នោះ និងពេជ្រ សោភា ជ្រកក្រោមដំបូលផ្ទះជាមួយគ្នា អស់រយៈពេលជិត៣ឆ្នាំ និងរាប់អានគ្នាជាបងធម៌ប្អូនធម៌។ ទីបំផុតស្រាប់តែ PeyPey Dy ចាកចេញពីផ្ទះពេជ្រ សោភា និងមានព័ត៌មានចុះផ្សាយថា ពួកគេមានជម្លោះជាមួយគ្នា ។

មិនយូរប៉ុន្មានផង ស្រាប់តែមានគេយករូបភាពរបស់ PeyPey Dy និងសង្សាររបស់គេបង្ហោះតាមហ្វេសប៊ុក ធ្វើឱ្យគេខឹង ក៏សរសេរជាភាសាខ្មែរ តាមហ្វេសប៊ុកវាយបកវិញ ដែលគេយល់ថាជានាងពេជ្រ សោភា ។នាងពេជ្រ សោភា ប្រាប់កោះសន្តិភាព កាលពីពេលថ្មីៗនេះថា «នាងខ្ញុំមិនឈឺក្បាល និងមិនខ្វល់នឹងសម្តីរបស់អ្នកណាឡើយ សំខាន់គឺខ្លួននាងខ្ញុំល្អ ចង់អ្នកណានិយាយអីក៏និយាយទៅ ព្រោះនាងខ្ញុំជាមនុស្សស្អាតស្អំ នាងខ្ញុំអត់ខ្វល់ទេ ។ សម្តីដែល PeyPey Dy និយាយនោះ អត់បានបញ្ជាក់ច្បាស់ ថាជាឈ្មោះរបស់នាងខ្ញុំដែរ ដូច្នេះមិនចាំបាច់យកខួរក្បាលទៅគិត រឿងអត់ប្រយោជន៍នេះទេ» ។

តារាចម្រៀងរូបនេះបន្ថែមទៀតថា ចំពោះរូបភាពរបស់ Peypey Dy និងសង្សារដែលគេបង្ហោះនោះ នាងមិនដឹងទេ ។ រូបរបស់គេគឺជារូបរបស់គេ រឿងអីនាងត្រូវមានរូបគេ រឿងអីនាងទៅធ្វើរឿង ឥតប្រយោជន៍ទាំងនោះ ។ រាល់ថ្ងៃនេះនាងខ្វល់តែ រឿងការងាររបស់នាង និងគ្រួសាររបស់នាង ។ នាងអត់ដែលបានដឹង បានឮរឿងអ្នកណាឡើយ ។ ពេជ្រ សោភា រំឭកថា PeyPey Dy រស់នៅផ្ទះរបស់នាងជិត៣ឆ្នាំមែន តែគេបានចេញពីផ្ទះរបស់នាង ដោយសារមានបញ្ហាមួយចំនួន ដែលមិនអាចនិយាយបាន ។ ជាពិសេសគ្រួសាររបស់នាង អត់ចូលចិត្តអ្នកដើរលេងយប់ ។ ឱ្យតែពេលយប់នាងបិទទ្វារដេកហើយ ។

PeyPey Dy ដែលបានសរសេរជាភាសាខ្មែរ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននោះ បានបង្ហាញថា «មានមនុស្សអាក្រក់បានបង្កើត Fake Profile ហើយដាក់រូបថតខ្ញុំ និងសង្សារខ្ញុំ និង add ទៅគេ ហើយធ្វើរឿងមិនសមរម្យផ្សេងទៀត ... ។ ម្នាក់នោះគឺជាតារាចម្រៀងស្រីម្នាក់ ដែលមានប្រវត្តិមិនល្អ ជាស្រីដែលមានកូនរួចហើយ តែឱ្យកូនខ្លួនឯងហៅថាមីង ព្រោះខ្លាចធ្លាក់កូដ ។
សំបកក្រៅដូចជាមនុស្សល្អ ធ្លាប់និយាយប្រាប់អ្នកកាសែតថា មិនយកប្តីគេទេ តែការណ៍ពិតទាក់ទងប្តីគេ រហូតដល់ប្រពន្ធគេដឹង ហើយផ្ញើសារមកជេរទៀត ។ មិនតែប៉ុណ្ណោះធ្លាប់បាន ទៅដើរលេងនៅកំពង់សោម ជាមួយគ្នាទៀត ។ អ្វីដែលរឹតតែហួសចិត្ត គឺធ្លាប់លួចចេញពីផ្ទះ ទាំងកណ្តាលយប់ជាច្រើនដង ទៅដេកជាមួយប្រុសស្នេហ៍នៅផ្ទះគេ ហើយពេលខ្លះខ្ញុំជាអ្នក ចាក់សោឱ្យផ្ទាល់តែម្តង ...» ។

សាររបស់ PeyPey Dy បញ្ជាក់ថា «រហូតមកដល់ពេលនេះ បានភ្ជាប់ពាក្យហើយ តែលួចស្រលាញ់គ្នា ជាមួយអ្នក Rap របស់ខ្លួន ទាំងតារាស្រីម្នាក់នោះ មានអាយុចាស់ជាងជិត១០ឆ្នាំ ។ ជាតារានឹងគេដែរ ហើយធ្លាប់និយាយអប់រំគេ ធាតុពិតស្អុយរលួយ ។ និយាយតាមទូរទស្សន៍សុទ្ធអប់រំ រឿងចរាចរណ៍ តែខ្លួនឯងជិះឡាន ស្លាកលេខបណ្តោះអាសន្ន ផុតកំណត់ជិត២ឆ្នាំហើយ។ Account ដែល Fake នោះ គឺបង្កើតដោយមិត្តម្នាក់របស់ខ្ញុំ ដែលត្រូវជាអ្នកគាំទ្ររបស់ តារាចម្រៀងស្រីម្នាក់ហ្នឹង ហើយកាលពីមុនគឺជា account របស់ខ្ញុំ តែតារានោះបានយក account នោះទៅ Fake ហើយបានដូរ Password ឆ្លាតដែរ តែប្រហែលមិន hide info... ហើយគេបានដូរឈ្មោះ ហើយធ្លាប់យក account នោះកាត់តរូបទេព បូព្រឹក និងបទចម្រៀងដែលគេបាន Copy ពីបរទេសផ្ញើទៅ Page Anti Copy Song ដើម្បីឱ្យគេ Troll ទេព បូព្រឹក ទាំងខ្លួនឯងក៏ Copy ពីគេដែរ ។

ខ្ញុំដឹងព្រោះខ្ញុំធ្លាប់ចូលទៅ account នោះ ហើយបានឃើញគេ Chat ទៅ ហើយក៏បាន Chat ទៅជេរប្រពន្ធដើមរបស់គេដែរ» ។Peypey Dy បានផ្តាំថា «កុំថោកទាបខ្លាំងពេក គួរធ្វើឱ្យអ្នកដទៃគោរពផង បើចង់លេងជាមួយពួកខ្ញុំ ខ្ញុំស្វាគមន៍ណាស់ បើមិនចង់ខ្មាសគេ ឈប់ធ្វើរឿងថោកទាបទៅ បើមិនដូច្នេះទេ ខ្ញុំនឹង Post ជា Clip ហើយនិយាយឱ្យចំឈ្មោះតែ ម្តង» ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា