ជប៉ុន៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តជប៉ុន បានរកឃើញ និងផលិតបាននូវមនុស្សយន្ត ដែលស្ទើរតែដូចទៅមនុស្សបេះបិតនោះ គឺមនុស្សយន្ត ដែលអាចអានព័ត៌មានបាន ទាំងសម្លេងមនុស្សស្រី និងសម្លេងមនុស្សប្រុស មិនគួរឲ្យជឿ។

មនុស្សយន្ត រូបមនុស្សស្រីពេញវ័យ ដែលគេផលិតបាននោះ មានសមត្ថភាពអាច អានព័ត៌មានជាភាសាជប៉ុន និងភាសាផ្សេងទៀត បានយ៉ាងល្អឥតខ្ចោះ ហើយមនុស្សយន្តនេះដែរ មានឈ្មោះថា Kondomoroid ដែលបានមកពីពាក្យ kondomo(កូនក្មេង) រួមបញ្ចូលជាមួយពាក្យថា android។ ជាមួយគ្នានេះដែរ មនុស្សយន្តថ្មីនេះ ត្រូវបានគេឲ្យផ្សាយ ពីព័ត៌មានរញ្ជួយដី និង ព័ត៌មានសន្តិសុខសង្គម។

មិនតែប៉ុណ្ណោះ មនុស្សយន្ត Kondomoroid នេះ អាចនិយាយឆ្លើយឆ្លង ជាមួយមនុស្សបានថែមទៀតផង គឺដូចដែលបានបង្ហាញនៅក្នុងវីដេអូ គឺមានបុរសម្នាក់ បានធ្វើបទសម្ភាសន៍ ជាមួយនឹងមនុស្សនេះ ហើយនាងអាចនិយាយ និងស្តាប់បានដូចជាមនុស្សយើង ដូច្នោះដែរ។ ហើយមនុស្សយន្តទាំង២នេះ នឹងធ្វើការនៅ សារមន្ទីរវិទ្យាសាស្រ្ត និងការបង្កើតថ្មីជាតិទីក្រុងតូក្យូ ដោយប្រាស្រ័យទាក់ទង ជាមួយភ្ញៀវទេសចរណ៍ ដើម្បីប្រមូលទិន្នន័យ សម្រាប់ការសិក្សា ពីប្រតិកម្មរបស់មនុស្ស ជាមួយនឹងមនុស្សយន្តនេះ របស់លោក Ishiguro។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តរូបនោះ បាននិយាយថា “ខ្ញុំនឹងបង្កើត មនុស្សយន្តបន្ថែមទៀត ឲ្យកាន់តែច្រើនឡើង សម្រាប់ជាជំនួយក្នុង ការរស់នៅប្រចាំថ្ងៃ របស់យើង នៅពេលអនាគត ហើយអ្នកអាចយក មនុស្សយន្តដែលខ្ញុំផលិត ទៅតាមខ្លួននៅលើយន្តហោះបាន ដោយដាក់ ដងខ្លួនរបស់គេ នៅក្នុងវាលីស និងដាក់ក្បាលនៅក្នុងកាបូបយួរបានផងដែរ ដែលវាមានភាពងាយស្រួល ក្នុងការយកតាមខ្លួន”៕





ប្រភព៖ asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]