គ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើង គ្រប់ទីកន្លែងមិនថានៅក្នុងទីក្រុង ឬជនបទនោះទេ។ យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែមិថុនា ដែលទើបតែកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ ក្នុងប្រទេសសឹង្ហបុរី។

យោងទៅតាមសាក្សីនៅ កន្លែងកើតហេតុម្នាក់ឈ្មោះថា Ben បាន ឲ្យអ្នកសារពត៌មានដឹងថា គាត់បានឃើញ អ្នកបើកបរនេះបាត់បង់ភាព ជាម្ចាស់ការក្នុងការបើកបរឡាន នៅប្រហែលជាពេលទាបភ្លឺ ចូលថ្ងៃទី១០។ ដោយអ្នកបើកបរបានបើកឡើងទៅ លើចិញ្ចើមផ្លូវ និងបានបុកយ៉ាងខ្លាំងទៅអគារ ដែលគេមិនទាន់សាងសង់រួចរាល់ នៅចន្លោះផ្លូវ ៣១៣។ គាត់បាននិយាយបន្ដទៀតថា អ្នកបើកបរមិនរងរបួសអ្វីនោះទេ ហើយនៅពេលដែលប៉ូលីសមក ដល់កន្លែងកើតហេតុ គ្រាន់តែធ្វើកំណត់ត្រា ពីគ្រោះថ្នាក់នេះ និងមិនបានចាប់អ្នកបើកបរនោះទេ។ សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]