រឿងដ៏អស់សំណើចមួយបានកើតឡើង ដោយសារតែបុរសម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារតែគាត់ ទូរស័ព្ទទៅលេខ ៩១១ ផ្តេសផ្តាស បន្ទាប់ពីគេមិនគាត់យកឆ្មាចូលទៅក្នុងក្លឹបរាត្រី។

ជាធម្មតានៅក្នុងក្លឹបរាត្រីនិមួយៗ តែងតែមានបំរាមរបស់គេត្រឹមត្រូវ ហើយចំពោះក្លឹបរាត្រីមួយ នៅទីក្រុង Emerald វិញគឺគេហាម មិនអោយយកសត្វចូលនោះទេ ប៉ុន្តែមានបុរសម្នាក់បានផឹកស្រាស្រវឹងហើយ ទាមទារយកសត្វឆ្មារបស់គាត់ចូលក្នុងក្លឹបជាមួយ ប៉ុន្តែត្រូវបានសន្តិសុខ ឃាត់និង ដេញចេញមកវិញ។ ក្រោយមកដោយមិនអស់ចិត្តគាត់បាន ដកទូរស័ព្ទរបស់គាត់ ចុចទៅលេខ ៩១១ ហើយបានប្រាប់ថា គេមិនអោយគាត់យកឆ្មាចូលក្នុងក្លឹបទេ បន្ទាប់មកគាត់តេទៅជាច្រើនដងទៀត ដែលបានបង្ខំចិត្តអោយប៉ូលិសចុះមក ឃាត់ខ្លួនគាត់តែម្តង។ គួរបញ្ជាក់ផងដែរថា បុរសដែលត្រូវបានប៉ូលិសឃាត់ខ្លួនមានឈ្មោះថា Everett Robert Lages អាយុ ៤៧ ឆ្នាំ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]