រាជ​ធានី​ភ្នំពេញ​ ៖​ ​បន្ទាប់​ពី​​​បាន​ចុះ​​​​​​​ផ្សាយ​​នៅ​លើ​​​ទំ​ព័រ​កា​សែត​កោះ​សន្តិ​ភាព​​​​ជុំវិញ​​ការ​​ចាក​ចេញ​របស់​កញ្ញា​​មាស ​សុខ​សោ​ភា ពី​ផលិត​កម្ម​​ Town ​រួច​មក​ ស្រាប់​តែ​មាន​ព័ត៌​មាន​​​ពី​មជ្ឈ​ដ្ឋាន​​​ខាង​​ក្រៅ​បាន​និយាយ​ថា កញ្ញា​មាស សុខ​​​សោ​ភា ​បាន​​ចាក​ចេញពី​​ផលិត​កម្ម​​ Twon​ហើយ​ក៏​បាន​វិល​​ចូល​​​ទ្រ​នំ​ចាស់​វិញ​​ដែរ គឺផលិតកម្ម​ M ​​​​។ នេះ​ជា​ព័ត៌​មាន​​​មួយ​ ដែល​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​បំ​ផុត​ ចំ​ពោះ​​អ្នក​គាំ​ទ្រ​​ កញ្ញា​មាស សុខ​សោ​ភា ​ដែល​កន្លង​មក​កញ្ញា​​ស៊ឹ​ ថៃ​ណា ដែល​ធ្លាប់​បាន​ចាក​ចេញ​​ពី​ផលិត​កម្ម​​ M ទៅ​ជ្រក​​នៅ​ផលិត​កម្ម Big man ​ហើយ​​ក៏​បាន​​វិល​ចូល​​​ផលិត​​កម្ម​ M​វិញ ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​​​ការ​វិល​ចូល​​​របស់​កញ្ញា​​មាស​សុខ​សោ​ភា ​​ត្រូវ​បា​ន​អ្នក​គ្រប់​គ្រង​​នៅ​ផលិត​កម្ម​​​ M ​​បក​​ស្រាយ​​ប្រាប់​កោះសន្តិ​ភាព​​​​តាម​ទូរ​ស័ព្ទ​​ឱ្យ​ដឹង​ថា ​ចំ​ពោះ​ព័ត៌​មាន​ដែល​គេ​ន​​ិ​យាយ​​ថា កញ្ញា​មាស សុខ​​​សោ​ភា ​វិល​ចូល​ផលិត​កម្ម M ​វិញ​​នេះ វា​មិន​មែន​ជា​​​ការ​ពិត​​នោះ​ទេ ព្រោះ​​កន្លង​មក​​កញ្ញា​មាស​ សុខ​សោ​ភា ​​បាន​និយាយ​​ថា ​​​ផលិត​កម្ម​ Town ​​ល្អ​សម្រាប់​​នាង​ ហើយ​​រស់​នៅ​សុខ​ស្រួល​​ណាស់​​​ រឿង​អ្វី​ដែល​​​នាង​ចាក​ចេញនោះ ។ ប៉ុន្តែ​​បើ​គាត់​ចាក​​ចេញ​​ពី​ផលិត​កម្ម Town ​​​មក​ចូល​ M ​វិញ​នោះ ​ខ្ញុំ​គិត​ថា​ វា​ជា​ការ​ល្អ​​​ ខ្ញុំ​​នឹង​ស្វា​គមន​៍​​នាង​ជា​និច្ច​​ ។​ តែ​សម្រាប់​បច្ចុប្បន្ន​​នេះ​គាត់​​មិន​បាន​វិល​​ត្រ​ឡប​មក​ផលិ​ត​កម្ម M នោះ​ទេ ​ហើយ​បើ​គាត់​ចូល​វិញ​​នោះ​ខ្ញុំ​ក៏​មិន​​​លាក់​ដែរ ​​ខ្ញុំ​នឹង​ប្រ​កាស​​បើក​ចំ​ហ​​​ជា​សាធារណៈ​តែ​ម្តង ។

គួរ​បញ្ជាក់​ថា កន្លង​មក​​លោក​មាស ​សុខ​រតនៈ ដែលជា​បង​​ប្រុស​បង្កើត​របស់​កញ្ញា​មាស សុខ​​សោ​ភា ​បាន​​ប​ដិ​សេធ​អំ​ពី​ដំណើរ​​​នៃ​ការ​ចាក​ចេញ​​ពី​ផលិត​កម្ម​ Town ​​​របស់​ប្អូ​​ន​ស្រី​​លោក​ម្តង​រួច​មក​​ហើយ ។ ​​ប៉ុន្តែ​​​ថ្មីៗ​នេះ​នៅ​តែ​​​មាន​លេច​ឮ​ព័ត៌​មាន​អំ​ពី​ការ​​ចាក​ចេញ​របស់​កញ្ញា​មាស សុខ​សោភា ​​ដដែល​ដោយ​អ្នក​គាំ​ទ្រ​នៅ​តែ​យល់​ថា ចំពោះ​ពាក្យ​សម្តី​​លោក​មាស សុខ​រតនៈ ​​នោះ​គ្រាន់​តែ​​​ជា​ពាក្យ​​បិទ​បាំង​​អំពី​ការ​ចាក​ចេញ​​​តែ​ប៉ុណ្ណោះ​ ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមចុចស្តាប់បទចុងក្រោយ របស់កញ្ញា មាស ​សុខ​សោ​ភា 

គេមិនបានឃើញបទរបស់កញ្ញា ក្នុងអាល់បុម ថ្មីរបស់ Town Production ទេ។ គេឃើញតែបទ របស់ សុគន្ធ នឺសា តែប៉ុណ្ណោះ។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ នូវលើរឿងខាងលើនេះ សូមជួយចុច Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]