ក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិច សំរាប់ប្រើប្រាស់ក្នុងគេហដ្ឋាន និងជាមួយទូរសព្ទ ដៃដ៏ធំលំដាប់ថ្នាក់អន្តរជាតិ ឥលូវនេះបានបើកទីតាំង ដើម្បីធ្វើការដាក់បង្ហាញ និងលក់នូវផលិតផល ដ៏ទំនើបរបស់ខ្លួន នៅផ្សារទំនើប AEON MALL ដែលជាផ្សារទំនើបថ្មី និងធំជាងគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរក្រុមហ៊ុន LG បានធ្វើការដាក់ តាំងបង្ហាញ និងលក់នូវផលិតផលអេឡិចត្រូនិច ដែលទើបនាំមកថ្មី និងទំនើបរបស់ខ្លួននៅក្នុងផ្សាទំនើប AEON MALL  ដែលមាននៅជាន់ផ្ទាល់ដី និងជាន់ទី2 នៃផ្សារទំនើបផ្ទាល់តែម្តង។ លោកអ្នកអាចធ្វើការទស្សនា នូវរាល់ប្រភេទទូរសព្ទដៃទំនើប និងប្រភេទទូរទស្សន៍ ដែលថ្មីបំផុតរបស់ក្រុមហ៊ុន LG នៅជាន់ផ្ទាល់ដី ហើយក៏មានការដាក់តាំងបង្ហាញ លក់ផងដែរនូវផលិតផលសំរាប់ ប្រើប្រាស់នៅក្នុងគេហដ្ឋាន ដែលមានដូចជា ម៉ាស៊ីនបោកគក់ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនអាំង (Microwave)  និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ទៀតម៉ាក LG នៅជាន់ទី 2 ។ បន្ថែមពីនោះទៀតលោកអ្នកក៏អាច ធ្វើការទិញទំនិញតាមរយះការ បង់រំលួសពិសេសដោយការ ប្រាក់រហូតដល់ 0% ទៅលើរាល់ផលិតផល អេឡិចត្រូនិចម៉ាក LG ទាំងអស់នៅគ្រប់បណ្តារទីតាំង លក់ផលិតផលរបស់ LG ទាំងអស់ដែលមាននៅទីនោះ ផងដែរ។






(សកម្មភាពនៃការដាក់តាំងបង្ហាញ លក់នូវទូរសព្ទដៃ និងទូរទស្សន៍ម៉ូដែល ទំនើបៗ LG នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប AEON)

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]