ក្មេងស្រីម្នាក់មានអាយុ៦ឆ្នាំ ដែលមុខរបស់នាង បានគ្របដណ្ដប់ដោយ ស្បែកខ្មៅត្រូវបានគេបញ្ចូន ទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីធ្វើការព្យាបានមុខរបស់នាង ដែលនាងមកពីភូមិដាច់ស្រយាល នៅក្នុងខេត្ដ Guizhou ។

ក្មេងស្រីដ៏គួរឲ្យស្រលាញ់នេះ មានឈ្មោះថា Liu Jiangli និងខ្លួនរបស់នាងមានស្នាមខ្មៅ ដែលក្នុងនោះមានទាំងមុខខាងឆ្វេង និងដៃរបស់នាងផងដែរ ប្រហែលជា៦០% តាំងពីកើតមកម្ល៉េះ។​ ម្ដាយរបស់នាង មានការភិតភ័យជាខ្លាំង បន្ទាប់ពីបានសម្រាលនាង ហើយគាត់ក៏បានចាកចេញពីផ្ទះតាំង នាងមានអាយុ២ឆ្នាំ។ ចំណែកឯឪពុករបស់នាង បានរត់ទៅធ្វើការនៅឯទីក្រុង និងបានទុកនាងនៅកន្លែងមើលក្មេង ហើយក៏មិនដែលមកលេងនាងដែរ។ នាងត្រូវបានបងប្អួនរបស់នាងសាច់ឆ្ងាយ ជាអ្នកចិញ្ចឹមបន្ទាប់ពី អ្នកកន្លែងមើលថែក្មេង បានផ្សព្វផ្សាយតាមការសែត ក្នុងការស្វែងរកសាច់ញាតិ មកយកនាងទៅវិញ ម្យ៉ាងព្រោះតែនាងចូលចិត្ដវាយក្មេងដទៃឲ្យយំពេក។ Liu Mingying មានអាយុ៤៨ឆ្នាំ មានប្រពន្ធរួមទាំងកូន៣នាក់ ក្នុងបន្ទុកជាមួយនឹងម្ដាយដែលមាន អាយុ៩៥ឆ្នាំ សុខចិត្ដទទួលយកក្មេងស្រីនេះ មកចិញ្ចឹមនិងថែរក្សា។ ក្នុងរយៈពេល៤ឆ្នាំ គាត់បានព្យាយាមថែរក្សាក្មេងនេះ យ៉ាងល្អ  ប៉ុន្ដែមិនមានសមត្ថភាពក្នុងការបញ្ជូនក្មេងស្រីនេះ ទៅមន្ទីរពេទ្យនោះទេ។ ម្យ៉ាងវិញទៀត គាត់ក៏មានសេចក្ដីបារម្ភថា​ នាងនឹងធ្វើឲ្យក្មេងមួយចំនួនខ្លាចនាង ឬសើចនាង នៅពេលដែលគាត់បញ្ជូននាងមកសាលារៀន។ តែសម្រាប់ពេលនេះវិញ នាងត្រូវបានខាងមន្ទីពេទ្យជួយធ្វើការវះកាត់។ អ្វីដែលសំខាន់នោះ សង្ឃឹមថា ក្មេងស្រីនេះនឹងទទួលបានជោគជ័យបន្ទាប់ពី ធ្វើការវះកាត់នេះ៕  

រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]