រាជ​ធានីភ្នំពេញ​​​ ៖ មន្ត្រី​​នគរ​បាលមួយ​រូប​​​ទើប​ចូល​​បម្រើ​ការ​ងារ​​នៅ​អង្គ​ភាព​​​ អធិការដ្ឋាន​​​នគរ​បាល​ខណ្ឌមាន​ជ័យ ត្រូវ​សមត្ថកិច្ច​នគរ​បាល​​ខណ្ឌ​ចំការ​មន​​​និង​​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​ ​​អះ​អាង​ថា ចេញ​ពី​ផឹក​ស៊ី​ស្រវឹង​​​ជោក​ខ្លួន​បើក​រថយន្ត​​បុក​របាំង​ថ្ម​ចែក​ទ្រូង​ ផ្លូវ​​នៅ​មុខច្រក​ចូលសាកល​វិទ្យាល័យ​​ភូមិន្ទ​នីតិសាស្ត្រ​​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ស្ថិត​ក្នុង​​សង្កាត់ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​​មន កាល​ពី​វេលា​ម៉ោង​១២​និង​២៥​​នាទី​រំលង​អធ្រាត្រ​​​​ថ្ងៃ​ទី​១០ មិថុនា ​ឆ្នាំ​២០១២ ។

ការ​​បើក​​បុក​ទ្រូង​ផ្លូវ​នោះ មិន​បណ្តាល​​ឱ្យ​មាន​មនុស្ស​​​ណា​ម្នាក់​​រង​របួស​​​ឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ សមត្ថកិច្ច​​មូល​ដ្ឋាន​​ដែល​ទៅ​​​វាស់​វែង​បាន​រិះ​គន់​អ្នក​បើក​រថយន្ត​​ ម៉ាក​កូរ៉ូឡា​ ​បុកទ្រូង​​ផ្លូវនោះ​ថា​ជា​មន្ត្រី​ប៉ូលិស តែ​អត់​​យល់​ដឹង​ពី​ច្បាប់​​ទម្លាប់​ឡើយ ព្រោះបាន​ដក​កាំ​ភ្លើង​​ខ្លី​អា​ម៉េ​គំរាម​សមត្ថកិច្ច​ដូច​គ្នា​​​និង​អ្នក​ កាសែត​ ។ សមត្ថកិច្ច​និង​អ្នក​កា​សែត​​ដែលទទួល​រង​​​ការ​​ប្រមាថពី​​​​ប៉ូលិស​រូប​នោះ ​​​សំណូម​ពរ​​តាម​រយៈ​កោះ​សន្តិ​ភាព​​​​​​​​​​​​​​​​​​ សុំ​ឱ្យ​លោក​​អគ្គ​ស្នង​ការ​​​​នគរ​បាល​​ជាតិ​ លោក​​ស្នង​ការ​​​​​រា​ជ​ធានីភ្នំពេញ​​ និង​លោក​​អធិការ​​នគរ​បាល​​ខ​ណ្ឌ​មាន​ជ័យ​​អប់​រំ​​​មន្ត្រី​ប៉ូលិស​​ ដែល​បើក​រថយន្ត​បុក​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ពិសេស​ដក​កាំ​ភ្លើង​សំញែង​ឫក​ច្រងេង​ច្រងាង​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​​សណ្តាប់​​ធ្នាប់​​​សាធារណៈ​ដើម្បី​ព្រមាន​​កុំ​ឱ្យ​​ ថ្ងៃ​ក្រោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​ព្រហើន​អត់​ដឹង​ច្បាប់​​ទម្លាប់​​ទៀត ។

​ប្រភព​ព័ត៌មាន​​ទាក់​ទង​​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ នេះ​ឱ្យ​ដឹង​ថា រថយន្ត​​នោះ​មិន​​ដឹង​​បើក​ចេញ​ពី​ទី​ណា​ឡើយ​​តាម​មហាវិថី​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​​ពី​​ជើង​ទៅ​ត្បូង​​លុះ​ដល់​ចំណុច​កើត​ហេតុ​​​​ក៏​បុក​របាំង​ ថ្ម​ចែក​ទ្រូង​ផ្លូវ​​ បណ្តាល​ឱ្យ​​បាក់​អស់​​៣​កង់ ឯ​​រថយន្ត​​រួញ​​​ក្បាល​​ខូច​ខាត​ធ្ងន់​​ ។ ក្នុង​រថយន្ត​នោះ​​ជិះ​គ្នា​២​នាក់​​​ តែ​អត់​រង​របួស​ដូច​គ្នា ​។ ក្រោយ​ពេល​កើត​ហេតុ​​ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​​​​ហៅ​គ្នី​គ្នា​​ឱ្យ​យក​​ រថយន្ត​ទៅ​​ទទួល​​​ពួក​គេ​​ទៅ​បាត់​ដោយ​ទុក​រថយន្ត​ឱ្យ​ប៉ូលិស​ជំនាញ​ស្ទូច​ យក​ទៅ​ដាក់​នៅ​សាលា​រាជ​ធានីភ្នំពេញ ​ចាត់​ការ​តាម​ច្បាប់ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]