ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 នៃស្មាតហ្វូន Lumia គឺជាដំណោះស្រាយតែមួយ គត់ដែលឆ្លើយតបទៅនឹងអ្វី ដែលធុរជនចង់បាន និង បណ្តាអ្នកធ្វើសេចក្តីសម្រេច ចិត្តធុរកិច្ចត្រូវការ ។

ដោយមានផ្តល់ជូនអ្នកប្រើ ប្រាស់នូវគ្រប់អ្វីដែល ត្រូវការដើម្បីបំពេញ ការងារកាន់តែវៃឆ្លាត និងប្រសើរឡើង, Lumia 630 មានភ្ជាប់មកជាមួយ ស្រាប់នូវកម្មវិធី Microsoft Office និងអ៊ីមែល Outlook ដែលផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ ទាំងអស់បើកមើល កែប្រែ និងរក្សាទុកឯកសារទាំង ឡាយនៃ Word, PowerPoint, Excel និង OneNote ដោយមានការប្រែប្រួលពី ទ្រង់ទ្រាយដើម ដូច្នេះវាជួយលើកកម្ពស់ ប្រសិទ្ធភាពការងារ ។

លើសពីនេះ គេក៏អាចដាក់ឯក សាររួមគ្នាសម្រាប់ក្រុមការងារ បើកតាមរយៈ SharePoint, Office 365 និង OneDrive ប្រកបដោយសុវត្ថិភាព ថែមទៀតផង ។ កត្តាទាំងនេះធ្វើឲ្យកាន់តែមានភាពងាយ ស្រួលជា មួយនឹងកម្មវិធី Word Flow ដែលអាចវាយពាក្យបានលឿន ដោយអាចយល់ និងទាយពាក្យដែលអ្នក ប្រើប្រាស់ចង់វាយ ។

Lumia 630 មិនត្រឹមតែផ្តល់ជូននូវបទ ពិសោធន៍ប្រើប្រាស់ល្អប៉ុណ្ណោះទេ គឺថែមមានការរចនាស្អាត មានអេក្រង់ LCD ClearBlack 4.5” និងអង្គដំណើរការ Quad-core ទៀត ។

ចំណែកនៅក្នុង Windows Phone Store វិញគឺមានកម្មវិធីរាប់ពាន់ រាប់ម៉ឺនកម្មវិធីសម្រាប់លើកកម្ពស់ ប្រសិទ្ធភាពការងាររបស់អ្នកប្រើប្រាស់ ៕

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]