លោកយាយដែលមានអាយុ ដល់ទៅ ៩៧ ឆ្នាំម្នាក់ត្រូវបានគេស្គាល់ជាច្រើន ដោយសារតែគាត់ទើបតែទទួលបាន សញ្ញាប័ត្រពី វិទ្យាល័យ ហើយក៏ជាសិស្សដែលមានអាយុ ច្រើនជាងគេផងដែរ។

ដោយយោងតាមប្រភពព័ត៌មានបានអោយដឹងថា​ លោកយាយអាយុ ៩៧ ម្នាក់ដែលមានឈ្មោះថា Ann Colagiovanni បាននិយាយប្រាក់អ្នកយកព័ត៌មានថា កាលពី ឆ្នាំ ១៩៣០ ដោយសារតែជីវភាពក្រីក្រគាត់ បានឈប់រៀនក្នុងវ័យ ១៧ ឆ្នាំ ដើម្បីជួយរកប្រាក់ជាមួយឪពុកគាត់។ រហូតមកដល់ពេលនេះគាត់បានគិតថា បើសិនជាមុននឹងគាត់ស្លាប់ទៅ យ៉ាងណាក៏គួរតែមានសញ្ញាប័ត្រមួយជាប់នឹងខ្លួនដែរ។ គួរបញ្ជាក់ផងដែរថា សញ្ញាប័ត្រដែលគាត់ទទួលបាននោះ គឺចេញពីវិទ្យាល័យ Cleveland នៅឯសហរដ្ឋអាមេរិច។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]