ថ្ងៃនេះខ្មែរឡូត នឹងណែនាំពីវិធី បន្ទាន់មួយនៅពេល ដែលទូរស័ព្ទរបស់ប្រិយមិត្ត ធ្លាក់ចូលក្នុងទឹក ឬក៏បង្គន់ដែល អាចធ្វើអោយទូរស័ព្ទ របស់អ្នកខូច លែងប្រើការបាន។

បញ្ហាមួយនេះ គឺជារឿងមួយដែល ឧស្សាហ៍កើតឡើង ច្រើនជាងគេ ក៏ដោយសារតែ ការភ្លេចខ្លួន និងការធ្វេសប្រហែល បន្តិចបន្តួចផងដែរ។ តែពេលនេះ មានវិធីដ៏ងាយមួយ ដែលអាចជួយមិនអោយ ទូរស័ព្ទរបស់អ្នក ខូចបាន៥០% ពេលដែលវា ចូលទឹក។

ប្រសិនបើទូរស័ព្ទ អ្នកធ្លាក់ចូលក្នុង ទឹកពេលនោះត្រូវតែ ឆាប់បើកសន្ទះក្រោយ របស់ទូរស័ព្ទនឹង ដោះថ្មចេញរួច យកទៅត្រាំឬ កប់ចោល ក្នុងអង្ករដោយរក្សា ថ្មផ្សេងនិង ទូរស័ព្ទផ្សេង។

ចំណែកឯទូរស័ព្ទ iPhone ដែលយើងមិន អាចដោះថ្មចេញ បាននោះយើង អាចចុច Home Button អោយជាប់ដើម្បី បិទវារួច ក៏យកទៅកប់ចោល ក្នុងអង្ករផងដែរ។ ២៤ម៉ោងក្រោយមក អ្នកអាចទៅមើល ទូរស័ព្ទរបស់អ្នក ថាតើវាដំណើរការ ដូចដើមឬយ៉ាងណា?

ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជា វិធីមួយដើម្បី ជួយកុំអោយ ទូរស័ព្ទរបស់អ្នក ជ្រាបទឹកប៉ុណ្ណោះ។ វិធីដែលល្អ បំផុតនោះគឺ ប្រិយមិត្តរបស់យើង គួរតែកុំធ្វេសប្រហែស ធ្វើអោយទូរស័ព្ទ ធ្លាក់ចូលទឹក៕

សូមទស្សនា វីដេអូណែនាំ ខាងក្រោម ទាំងអស់គ្នា៖

ប្រភព៖ Time

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]