រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿង​ដែល​ជិះ​គ្នា​២នាក់​បាន​ទៅ​បុក​ម៉ូតូ​ សង់កូរ៉េ​​ពណ៌​ក្រហម​មួួ​យ​គ្រឿង​បើក​​ដោយ​បុរស​ម្នាក់​ជិះ​បញ្ច្រាស​ផ្លូវ​ ចំពី​មុខ​ ​បណ្តាល​ឱ្យ​រង​របួស​​​រលាត់​ដៃ​ជើង​បន្តិច​បន្តួច​ ​​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩​ មិថុនា​ ​តាម​បណ្តោយ​ផ្លូវ​២៧១​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ​។​

តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​ជិះ​គ្នា​២នាក់​​បាន​បើក​ពី​ជើង​​ទៅ​ ​ត្បូង​ ពេល​​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​ បើក​បរ​ដោយ​បុរស​ម្នាក់​បាន​ជិះ​​បញ្ច្រាស​ផ្លូវ​​ ពី​ត្បូង​ទៅ​ជើង​ ក៏​ត្រូវ​ម៉ូតូ​វីវ៉ា​ ​បុក​ចំពី​មុខ​​ពេញ​ទំហឹង​ តែ​សំណាង​ល្អ​គ្មាន​អ្នក​​រង​របួស​ធ្ងន់​ធ្ងរ​​ទេ​ ។ ក្រោយ​ពេល​កើត​ហេតុ​ ភាគ​ី​ទាំង​សង​ខាង​ខ្ជិល​វែង​ឆ្ងាយ​រក​ខុស​ត្រូវ​ក៏​បញ្ចប់​រឿង​ដោយ​ស្មើ​ គ្មា​​​ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]