សេចក្តីស្នេហារបស់មនុស្សរមែង កើតមានគ្រប់ៗរូប វាគ្រាន់តែអ្នក ខ្លះមិនសម្តែងឱ្យ គេដឹង ហើយ អ្នកខ្លះចាប់ផ្តើមក្តី ស្នេហ៍ស្ថិត លើស្ថានភាពខុសៗគ្នាប៉ុណ្ណោះ ដូចគូស្នេហ៍ វ័យក្មេងមួយគូនេះ ពួកគេបានសាសងចង ក្រងផ្តោះផ្តងស្នេហាតាមប្រព័ន្ធខ្សែទូរស័ព្ទអស់រយៈពេលជិតមួយឆ្នាំ ដោយសារតែការច្រឡំ លេខ ហើយក៏ឈានដល់ការណាត់ជួបមុខគ្នា មើលឱ្យឃើញច្បាស់ជាក់នឹងភ្នែក ។ មិនតែ ប៉ុណ្ណោះគ្រាន់តែបានជួបគ្នាភ្លាម ពួកគេក៏យល់ព្រមប្រគល់កាយរួមមេត្រីគ្មានស្តាយស្រណោះយ៉ាងអស់ពីដៃ ដើម្បីបញ្ជាក់ក្តីស្នេហ៍ ជួបគ្នាគ្រាដំបូង ប៉ុន្តែសំណាងអាក្រក់បែក ធ្លាយដល់ម្តាយខាងស្រីតាមដានដឹងរឿង ។

   រឿងរ៉ាវស្នេហាដ៏ផ្អែមល្មួតដូចទឹកឃ្មុំ ខែចេត្រក្រោមការលាក់លៀមពីឪពុកម្តាយខាងស្រី ហើយត្រូវបែកធ្លាយ កណ្តាលវាលដោយសារតែ ឪពុកម្តាយខាងស្រីចង់បានលាភសក្ការៈ និង ចង់ ឱ្យប្រុសស្នេហ៍របស់កូនស្រីជាប់គុកច្រវាក់ ។


      កំលោះអ្នកទោសស្នេហាឈ្មោះ វ.ស.រ. អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង មានមុខរបរជា អ្នកបើកបររថយន្តដឹកទឹកបរិសុទ្ធចែកចាយឱ្យម៉ូយ ក្នុងខេត្តបានប្រាប់រឿងរបស់ខ្លួនឱ្យដឹងថា “នៅ ថ្ងៃមួយខ្ញុំបានទូរស័ព្ទទៅម៉ូយទឹកសុទ្ធដូចសព្វដង ស្រាប់តែចូលលេខអ្នកផ្សេង ខ្ញុំបានសួរថា ត្រូវ យកទឹកសុទ្ធប៉ុន្មានយួរ ? (ព្រោះមិនដឹងថាច្រឡំ លេខ) ស្រាប់តែសំឡេងមនុស្សស្រីនៅខ្សែទូរស័ព្ទម្ខាងទៀតបានប្រាប់វិញថា នាងខ្ញុំមិនមែនម៉ូយ ទិញទឹកសុទ្ធពូឯងទេ ខ្ញុំជាសិស្សសាលាកំពុងតែ រៀន ។ 

គ្រាន់តែប៉ុណ្ណោះខ្ញុំប្រាប់ថា អ៊ីចឹងសុំទោស ច្រឡំលេខទេ ក៏បិទទូរស័ព្ទភ្លាម” ។ បុរសនោះ បន្តប្រាប់ថា “មិនបានមួយ យប់ផងខ្ញុំក៏បានទូរស័ព្ទ ទៅសួរនាំលេងសើចជាមួយស្រីនោះថា ផ្ទះនាង នៅឯណា ? ឪពុកម្តាយបងប្អូនប៉ុន្មាននាក់ ? នាងក៏ឆ្លើយថារូបនាងឈ្មោះ ម.ណ. អាយុ ១៩ ឆ្នាំ ជាកូនទីពីរ នៅខេត្តស្វាយរៀង នាងបានឆ្លើយ ជាហូរហែមួយសន្ទុះធំ ។ ក្រោយមកទៀត ខ្ញុំ និង នាងបានសាសងចងក្រងតាមទូរស័ព្ទមិនមានលស់ មួយថ្ងៃណាឡើយ រហូតដល់ពួកយើងទាំងពីរ ឈានដល់ធ្លាក់ចូលក្នុងជ្រោះស្នេហាដោយពុំដឹងខ្លួន ។ ពន្លកស្នេហ៍តាមប្រព័ន្ធខ្សែទូរស័ព្ទកាន់តែ ខ្លាំងឡើង ចិត្តអន្ទះសាទាំងសងខាងចង់ជួបមុខ គ្នា ។ 

នៅថ្ងៃមួយខ្ញុំបានទូរស័ព្ទទៅរកនាង ដើម្បី ជួបមុខគ្នា និង ដើរលេងផង នាងក៏មិនប្រកែក អ្វីទេ នាងមកភ្លាមៗ ។ ពេលបានជួបមុខគ្នាខ្ញុំបានដឹកនាងដើរលេងយ៉ាងសប្បាយទាំងពីរនាក់គ្មានខ្វល់ខ្វាយអ្វីឡើយ ថែមទាំងបានទិញរបស់ របរឱ្យនាងជាច្រើន ធ្វើឱ្យនាងកាន់តែពេញចិត្តជា ខ្លាំង ហើយបានសច្ចាថានឹងយកគ្នាជាប្តីប្រពន្ធទៅ ថ្ងៃអនាគតទៀតផង រហូតដល់ពួកយើងបានយល់ ព្រមរួមរ័កដោយគ្មាននរណាបង្ខំនរណាឡើយ ។ លុះក្រោយៗមកទៀតយើង ទាំងពីរនាក់ជួបគ្នាស្ទើររាល់ថ្ងៃ ហើយនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១១ ខ្ញុំ និង នាង ម.ណ. ជាសង្សារបានទូរស័ព្ទបបួល គ្នាទៅដើរលេងនៅលើខ្នងទំនប់អូរស្មាច់ ។

 នៅ ពេលទៅដល់ទីនោះពួកខ្ញុំទាំងពីរនាក់ចាប់ផ្តើម លួងលោមប្រលោមស្នេហ៍យ៉ាងរោលរាលនៅ លើម៉ូតូ រួចហើយក៏នាំគ្នាមកផ្ទះវិញស្រាប់តែត្រូវ ម្តាយនាងឃើញ ហើយអ្វីដែលរឹតតែធ្វើឱ្យម្តាយ នាងសង្ស័យកាន់តែខ្លាំងនោះ ព្រោះគាត់បានឃើញមានលោហិតប្រឡាក់សំពត់ពីក្រោយក៏បាន ជជីកសួរនាំ តែនាងប្រាប់ថាគ្មានរឿងអ្វីកើតឡើង ទេ វាគឺជាឈាម“រដូវ” តែឪពុកនាងមិនអស់ ចិត្តក៏នាំកូនស្រីទៅពិនិត្យនៅពេទ្យទើបបែកធ្លាយការពិត ក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួនប្រុសស្នេហ៍តែ ម្តង” ។

      ចំណែកនាងជាសង្សារវិញបាននិយាយត្រង់ៗ ព្រោះអាណិតប្រុសស្នេហ៍ដែលត្រូវឪពុកម្តាយ នាងប្តឹងប៉ូលិស ឱ្យចាប់ខ្លួនថានាងពិតជាបាន ស្រឡាញ់ និង រួមរ័កជាមួយប្រុសស្នេហ៍ពិតមែន គឺនាងយល់ព្រម ព្រោះនាង និង ប្រុសស្នេហ៍នឹងរៀបការជាមួយគ្នាជាប្តីប្រពន្ធទៅថ្ងៃក្រោយ ហើយនាងពិតជាមិនចង់ឱ្យប្រុសស្នេហ៍ជាប់គុក ទេ នាងចង់ចូលរោងការជាមួយគ្នា ។

      បើតាមសម្តីម្តាយស្ត្រីរងគ្រោះបាននិយាយថា ពួកគាត់មិននឹកស្មានថា កូនស្រីហ៊ានប្រព្រឹត្ត ទង្វើបែបនេះឡើយ ហើយពួកគាត់មានការទុកចិត្ត ណាស់ ព្រោះមួយថ្ងៃៗកូនទៅរៀនបាត់ៗ ល្ងាច ឡើងទៅរៀនគួរទៀត មិនបាននឹកដល់កូនស្រី មានលួចលាក់ស្នេហាទេ ធ្វើឱ្យពួកគាត់អាម៉ាស់ ជាខ្លាំង ។ 

      បើតាមប្រភពពីមិត្តភក្តិស្និទ្ធស្នាលម្នាក់របស់ ជនរងគ្រោះបានប្រាប់ថា អ្នកទាំងពីរស្រឡាញ់ គ្នាមួយឆ្នាំហើយ អាណាព្យាបាលគ្មានបានដឹង ទេ ។ ប្រុសស្នេហ៍ឧស្សាហ៍ឱ្យនាង ម.ណ. ទៅ រៀនជាប្រចាំ ម៉្យាងទៀតរឿងនេះ បែកការ និង ឈានដល់ការប្តឹងប្តល់នេះ ព្រោះឪពុកម្តាយខាង ស្រីចង់បានលាភសក្ការៈ និង ចង់ឱ្យប្រុសស្នេហ៍ ជាប់គុក ហើយនាងព្រមឆ្លើយថា ប្រុសស្នេហ៍ចាប់ រំលោភ ក៏ព្រោះឆ្លើយតាមសម្តីឪពុកម្តាយបញ្ជា បើមិនធ្វើតាមគាត់នឹងវាយធ្វើបាប និង កាត់កាល់ ចោល ទើបនាងយល់ព្រមឆ្លើយបែបនេះ ។

      សេចក្តីស្នេហាដែលមានការបំបែកបំបាក់ពីឪពុកម្តាយនោះ ទីបំផុតបានត្រឹមតែខូចឈ្មោះ (អាម៉ាស់ពេញស្រុកពេញភូមិ) ប្រុសស្នេហ៍ចូល ទ្រុងមិនបានពីរសប្តាហ៍ផងត្រូវចេញវិញយ៉ាង ស្រួល តែអស់ប្រាក់ ៥.០០០ ដុល្លារ រួចពីការ ចោទប្រកាន់ ហើយពេលនេះប្រុសស្នេហ៍ក៏គេមិន ព្រមទទួលយកនាងទៀតដែរ ដូច្នេះអ្នកខាតបង់ ធំ និង អាម៉ាស់គឺខាងស្រី “ត្រីរ៉ស់ក៏រួចទន្សាយ ក៏រួច” ៕

ដកស្រង់ពី ភ្នំពេញដេលី

Khmerload ធ្លាប់ហើយ សំរាប់ទំនាក់ទំនង ផ្តើមពីច្រលំលេខនេះ។ កាលពី១០ឆ្នាំមុន និយាយសាកសងគ្នា ជាមួយនារីម្នាក់ សំលេងយ៉ាង ពិរោះ ហើយពេលទៅជួប បែរទៅជួបខ្ទើយទៅវិញ ខកចិត្តអស់។ តាំងពីពេលនោះមក Khmerload លែងហ៊ានទៅជួប អ្នកដែលច្រលំលេខ ទៀតហើយ។ Khmerload និយាយអញ្ចឹង មិនមែនប្រកាន់ អ្នកភេទទី៣។ បើកាលនឹង គាត់ប្រាប់មុនទៅ មាននរណាថាអ្វី បែរជាធ្វើអោយ Khmerload ខកចិត្ត។

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ នូវលើរឿងខាងលើនេះ ឬរឿង Khmerload។ សូមជួយចុច Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]