ដោយយោងទៅតាមគេហៈទំព័រ Xinhua បានអោយដឹងថា មានបុគ្គលិកនៃហាង McDoland ត្រូវបានអតិថិជន ចាក់សំលាប់ ដោយសារតែដាស់អោយងើបចេញពីហាង នាវេលាទាបភ្លឺ។

ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា ជនរងគ្រោះមាននាមត្រកូល Li ហើយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ភ្លាមក្រោយពេលកើតហេតុ ប៉ុន្តែដោយសារតែរបួសធ្ងន់ ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន នៅទីក្រុង Shanghai ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះត្រូវបានគេដឹងថា ជនដៃដល់មានសភាពស្រវឹងហើយបាន មកដេកនៅក្នុងហាងប៉ុន្តែត្រូវបាន បុគ្គលិកដែលមាននាមត្រកូល Li ទៅដាស់ហើយក៏ត្រូវ ជនដៃដល់ចាក់មួយកាំបិតត្រង់ ដើមទ្រូងហើយរត់គេចខ្លួនបាត់ ស្រមោលតែម្តង។ បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ដោយពឹងទៅលើស្នាមម្រាមដៃដែល ផ្តិតជាប់នឹងកាំបិត។

ដោយ ៖ អម្រិត

ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]