រាជធានី​ភ្នំពេញ​ ៖ ​យុវ​ជន​​​​​២​នាក់​បា​ន​រង​របួសធ្ងន់​​ ហើយ​ត្រូវ​​បាន​គេ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​តាម​​រថ​យន្តសា​មុយ​​​ ក្រោយ​ពី​​ជិះ​ម៉ូតូ​​​វីវ៉ា​​ទៅ​បុក​​​រថយន្ត​​​ឡិច​ស៊ីស​​ RX300 ​មួយ​គ្រឿង​ពេញ​ទំហឹង​​​ក្នុង​ដំណើរ​​​ស្រប​ទិស​គ្នា​​ ​​​​ហើយ​រថយន្ត​​បត់​ស្តាំ​មិន​​​មើល​​មុខ​ក្រោយ​​ ។ ​ហេតុ​ការណ៍​នេះ​ កើត​ឡើង​​​​​កាល​ពីវេលា​ម៉ោង​​​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី ​​៩ ​មិថុនា​ ​នៅ​តាម​​បណ្តោយ​​​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី​​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​​ ហើយ​ក្រោយ​​ពី​កើត​ហេតុ​​ រថយន្ត​​​ខាង​លើ​​​បាន​បើក​រត់​គេច​បាត់​។ ​​

នៅ​​​កន្លែង​​​កើត​ហេតុ​​​ មន្ត្រី​ប៉ូលិ​ស​​​ឱ្យ​ដឹង​ថា ​​រថយន្ត​ឡិច​ស៊ីស​​ RX300 ​ធ្វើ​ដំណើរ​​​​​​​​​តាម​បណ្តោយ​​មហា​វិថី​​​សហព័ន្ធ​រុស្សុី​​​ ពី​កើត​ទៅ​លិច​​​ ហើយ​​​បាន​បត់ស្តាំ​​​ចូល​ទៅ​​​ផ្លូវ​ណត​ប្រ៊ីត​​​​ដោយ​មិន​បាន​មើល​មុខ​​​ ក្រោយ​​ ។ ចំណែក​ម៉ូតូ​​​ស្មាស់ជិះ​​​ដោយ​យុវ​ជន​​​​​២នាក់​​​​​ក្នុង​​ល្បឿន​លឿន​​ ស្រប​ទិស​គ្នា​​​​​ពី​​ក្រោយ​​​​​ ​លុះ​ពេល​​រថយន្ត​​​បត់​ជាន់​ហ្រ្វាំង​មិន​ទាន់​​​​ ក៏​បុក​​​ចំ​ក្បាល​​​រថយ​ន្ត​​​ខាង​ស្តាំ​​​ពេញ​ទំហឹង​​​ បណ្តាល​ឱ្យ​​​​​​ដួល​ម៉ូតូ​​បោក​ក្បាល​​យុវ​ជន​​ទាំង​ពីរ​​នាក់​​​ទៅ​នឹង​ ផ្លូវ​​​រង​របួស​​ធ្ងន់​​​ ព្រោះ​​​មិន​​មាន​ពាក់​មួក​ការ​ពារ​សុវត្ថិ​ភាព​ ។

​មន្ត្រី​ប៉ូលិស​​បន្ត​ទៀត​​ថា ​​រ​ថ​យន្ត​​​​​ឡិច​ស៊ីស​បាន​ត្រូវ​​​​ប៉ូលិ​ស​ដេញ​​​​តាម​ទាន់​​​ហើយ​ចាប់​ ឃាត់​​​​ ប៉ុន្តែ​​​អ្នក​បើក​​បរ​​​រ​ថយន្ត​​​ដែល​ជា​ស្រ្តី​​នៅ​ពេល​​​​​ប៉ូលិស​​​​ ឃាត់​​​​​​ ក៏បម្រុង​បុក​ប៉ូលិស​​​ថែម​ទៀត​ ​ព្រោះ​ប៉ូលិស​​​មាន​តែ​​​ម្នាក់​​​​ឯង​​​ ហើយ​​​​បើក​គេ​ច​​​បាត់​​​ តែ​​​ទោះ​ជា​បែប​ណា​​​រថយន្ត​ត្រូវ​​បាន​ប៉ូលិស​​ស្គាល់​ស្លាក​លេខ​​​រួច​ ហើយ ។ ក្រោយ​ពី​​កើត​ហេតុ​​ម៉ូតូ​​​រ​បស់​ជន​​រង​គ្រោះ​​ត្រូវ​បាន​ប៉ូលិស​​​យក​ទៅ ​រក្សា​​ទុក​​នៅ​​អធិ​ការ​ដ្ឋា​ន​ខណ្ឌ​សែន​សុ​ខ​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]