ការប្រកួតបាល់ទាត់ពិភពលោក បានប្រព្រឹត្តទៅអស់រយៈពេល ១០ ថ្ងៃរួចមកហើយ ដោយគិតចាប់ពីថ្ងៃបើកការប្រកួត នាថ្ងៃ ១២ ខែមិថុនា រហូតមកដល់ថ្ងៃទី ២១ ខែមិថុនា ដោយក្រុមជម្រើសជាតិទាំង ៣២ ប្រទេស ចែកជា ៨ ពូល បានប្រកួតស៊ីសាច់ហុចឈាម ជាមួយគ្នាទៅវិញទៅមក។


គិតមកដល់ថ្ងៃនេះ គឺមានក្រុមជម្រើសជាតិ ចំនួន ៥ ប្រទេសហើយ ដែលហាលអាវត្រឹមវគ្គ ជម្រុះក្នុងពូលនេះ រួមមានដូចជា៖

ពូល A -  កាម៉ូរូន ទៅស្រុក មួយក្រុមទៀត បើមិនម៉ិចស៊ិចកូ ក៏ ក្រូអាតដែរ ពេលប៉ះគ្នា

ប្រកួតបន្ទាប់ ប្រេស៊ីលប៉ះជាមួយកាម៉ូរូន ទំនងជាអាចកក់កៅអីមួយ ទៅវគ្គបន្ទាប់ ខណៈម៉ិចស៊ិចកូ ត្រូវប្រទាញប្រទូងជាមួយ ក្រូអាត ដើម្បីឆក់យកកៅអីមួយទៀត។


ពូល B - អូស្ត្រាលី និង អេស្ប៉ាញ ទៅស្រុក

ប្រកួតបន្ទាប់ ហូឡង់ អាចប្រកួតបែប ជិះសេះលែងដៃជាមួយ ឆីលី ដោយសារតែពួកគេទាំងពីរ សុទ្ធតែឡើងទៅវគ្គបន្ទាប់ ជាស្ថាពរ ខណៈអេស្ប៉ាញ ប្រកួតជាមួយ អូស្ត្រាលី ក្នុងលក្ខណៈបង្គ្រប់កិច្ច តែប៉ុណ្ណោះ។


ពូល C - បើមិនជប៉ុន ក៏ ក្រិច ទៅស្រុកដែរ

កូឡុំប៊ី យកបានកៅអីមួយ ទៅកាន់វគ្គបន្ទាប់ហើយ ចំណែកឯប្រកួតបន្ទាប់ត្រូវប៉ះ ជប៉ុន ចំណែកឯ កូដឺវ័រ ត្រូវឈ្នះក្រិចដាច់ខាត បើចង់ទៅលេងវគ្គបន្ទាប់។ ដូចនេះ ពូល C នេះ ពិតជាស្វិតស្វាញ គួរអោយចង់ តាមដានមែន។


ពូល D - អង់គ្លេស ទៅស្រុក មួយក្រុមទៀត បើមិនអ៊ីតាលី ក៏អ៊ុយរ៉ាហ្កាយ ពេលប៉ះគ្នា

ពូលនេះជាពូលមរណៈ ដូចនេះហើយទើបក្រុមអង់គ្លេស ទៅស្រុកមួយបាត់ហើយ បើទោះជា ប្រកួតបន្ទាប់ ឈ្នះរឺស្មើ កូស្តារីកា ក៏ដោយ ចំណែកឯជោគវាសនា កៅអីមួយទៀត ត្រូវមើលទៅលើការប្រកួតរវាង អ៊ីតាលី ជាមួយនឹងអ៊ុយរ៉ាហ្កាយ នរណាឈ្នះ អ្នកនោះឡើងទៅវគ្គបន្ទាប់។


ពូល E - ហុងដូរ៉ាស ទៅស្រុក ខណៈវាសនាស្វីស ត្រូវពឹងលើបារាំង

បារាំង World Cup ឆ្នាំ ២០១៤ នេះខ្លាំង ដោយយកបានកៅអីមួយ ជាស្ថាពរហើយ ដោយប្រកួតបន្ទាប់ប៉ះ អេក្វាឌ័រ លទ្ធផលយ៉ាងម៉េចមិនខ្វល់ ខណៈស្វីស ត្រូវយកឈ្នះហុងដូរ៉ាស ហើយចាំអ៊ុតមើល បារាំងស៊ីអេក្វាឌ័រ រឺក៏អត់។


គួរបញ្ជាក់ផងដែរថា នៅសល់ ៣ ពូលទៀត ពូល F ពូល G និង ពូល H នៅមិនទាន់ធ្វើការវិភាគ ដោយរង់ចាំក្រុមទាំងនេះ ប្រកួតជើងទីពីររួចសិន ទើបអាចច្បាស់លាស់ និងងាយស្រួលវិភាគ៕

ចូលរួមទស្សន៍ទាយ World Cup ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ ដ៏ច្រើនសន្ធឹក! 

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]