ភ្នំពេញ៖ ការផ្លាស់ប្ដូរ ក្នុងពិភពសិល្បៈ មិនមែនជារឿងចំឡែកនោះទេ ដូចជាតារាចម្រៀងផ្លាស់ប្តូរ ពីផលិតកម្មមួយ ទៅផលិតកម្មមួយ តារាកំប្លែង ផ្លាស់ប្តូរពីក្រុមមួយ ទៅក្រុមមួយទៀត គ្រាន់តែការផ្លាស់ប្តូរខ្លះ អាចទទួលជោគជ័យ ខ្លះក៏បរាជ័យ រហូតបាត់ឈ្មោះ បាត់សំឡេងពីសិល្បៈ ដោយមិនដឹងខ្លួន ក៏មានដែរ ។ គេសង្កេតឃើញថា អ្នកកំប្លែង ដែលផ្លាស់ប្ដូរទ្រនំជោគជ័យ មានតែអ្នកនាង កាតុ ម្នាក់ប៉ុណ្ណោះ ព្រោះអ្នកនាង បានចាកចេញពីក្រុមនាយក្រឹម រួចក៏រសាត់អណ្ដែត តាមទូរទស្សន៍នានា ។ សំណាងល្អ កាតុ ក៏បានក្លាយ ជាគណកម្មការរបស់កម្មវិធី "ពេញចិត្តអត់?" ធ្វើឲ្យឡើងកូដស្រឺតៗ នឹងបានទទួលតំណែងនានា ក្នុងកម្មវិធីផ្សេងៗរបស់ ទូរទស្សន៍ ម៉ាយធីវី យ៉ាងគ្រឹកគគ្រេង ។

មិនខុសពីអ្នកនាង កាតុ អ្នកនាង លន់ ដាណេ ឯណេះវិញ ដែលជាតារាកំប្លែងសម្ដីខ្លាំង មិនចាញ់គ្នា ក៏បានចាកចេញពីក្រុមនាយក្រឹម បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះ បានល្បីល្បាញគួរសម ។ មហាជនជាច្រើនបានស្គាល់ អ្នកនាងថា ជាតារាកំប្លែងល្បីម្នាក់ ស្របពេល ដែលក្រុម នាយ ពាក់មី មិនទាន់ល្បីខ្លាំង ដូចនេះប្រជាប្រិយភាព ក្រុមនាយក្រឹម នៅខ្លាំងជាងក្រុមដទៃ ។ គួរឲ្យស្ដាយអ្នកនាង លន់ ដាណេ មិនអាច ស្ដារប្រជាប្រិយភាព របស់ខ្លួនបានទេ គឺមានតែស្រុតចុះជាងមុន ខណៈដែលអ្នកនាង ត្រូវបានអ្នករៀបចំកម្មវិធី របស់ប៉ុស្ដិ៍ អប្សរា ឲ្យតំណែងជាពីធីការិនីមួយរយៈ ប៉ុន្តែក្រោយមក ក៏ដកចេញវិញ រួចថែមទាំងនិយាយដើម អ្នកនាង ថា និយាយមិនសូវបានល្អ រដិបរដុប ដែលភាសានេះ ហាក់មើលងាយអ្នកនាងជាខ្លាំង ។

សម្រាប់ លន់ ដាណេ តារាកំប្លែងស្រីស្រស់ស្អាត បានទាំងសម្ដី និងរូបសម្រស់ បើទោះបីជាមិនសូវល្បីល្បាញខ្លាំងខាងជំនាញកំប្លែង តែនាង ហាក់ហ៊ីហា សំញ៉ែងគេហដ្ឋាន ដ៏ស្កឹមស្កៃ មិនចាញ់អ្នកល្បីឈ្មោះកប់ពពកឡើយ។ ថ្មីៗនេះគេបាន សង្កេតឃើញថា តាមបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង បានបង្ហាញអារម្មណ៍ស្កប់ស្កល់ ខ្លាំងណាស់ ស្របពេលអ្នកនាង បង្អួតភាពហ៊ឺហា ខុសប្លែកពីធម្មតា ខណៈមហាជនជាច្រើន បែរជាមានមន្ទិលសង្ស័យ ចំពោះអ្នកនាងទៅលើភាពហ៊ីហានេះ ព្រោះកាងារសិល្បៈរបស់ លន់ ដាណេ ហាក់ស្ងប់ស្ងាត់ស្ទើរតែហៅមិនឮទៅហើយ ។ រីឯមុខរបររកស៊ី អ្នកនាង លន់ ដាណេ ក៏បានបិទរួចជាស្រេច ទៅហើយ តែអ្នកនាងនៅតែ សប្បាយរីករាយ ដូចគ្មានអ្វីកើតឡើង ។

គេហទំព័រ LookingTODAY បានព្យាយាមទាក់ទងអ្នកនាង លន់ ដាណេ ដើម្បីបំភ្លឺ ប៉ុន្តែទូរស័ព្ទ មិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី២០ ខែមិថុនានេះ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី