កូរ៉េ៖ ដោយសារតែសម័យនេះ បច្ចេកទេស ក្នុងការវះកាត់តែសម្ផស្ស មានការជឿនលឿន ទើបធ្វើឲ្យមានមនុស្សទៅធ្វើ ការវះកាត់កែសម្ផស្ស កាន់តែច្រើនឡើងៗមិនគួរឲ្យជឿ ព្រោះតែគ្លីនិកកែសម្ផស្សមួយកន្លែង បានយកឆ្អឹងរបស់អ្នកជំងឺ ដែលបានមកវះកាត់នៅទីនោះ ដាក់រៀបនៅក្នុងប្រអប់២ ដែលមានកម្ពស់ខ្ពស់ ប្រៀបដូចជាអគារ ២ អីចឹងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មានមនុស្សប្រមាណជាង ១,០០០នាក់ បានទៅធ្វើការវះកាត់ កែចង្ការ និងថ្ពាល់ នៅក្នុងគ្លីនិកមួយកន្លែងនៅ ក្នុងប្រទេសកូរ៉េ ហើយខាងគ្លីនិក បានរក្សាទុកឆ្អឹង ដែលកាត់ចេញមក ហើយនៅពេលនេះ គេក៏បានយកឆ្អឹងទាំងនោះ មករៀប និងដាក់តាំងបង្ហាញ នៅក្នុងគ្លីនិកផងដែរ។

ខាងគ្លីនិកបានឲ្យដឹងថា ការដាក់តាំងបង្ហាញនេះ គឺក្នុងគោលបំណង បង្ហាញពីលទ្ធផល ដែលគ្លីនិករបស់គេ វះកាត់ ទទួលបានជោគជ័យកន្លងមក ហើយក៏បានដាក់តាំង បង្ហាញនូវរូបភាព របស់អ្នកជំងឺ មុន និងក្រោយពេលវះកាត់ ផងដែរ។

យ៉ាងណាមិញ ខាងគ្លីនិក បានឲ្យដឹងទៀតថា ការដាក់តាំងបង្ហាញនេះ គឺអាចជំរុញឲ្យមានចំនួន អ្នកដែលចង់វះកាត់ កែចង្ការ និងថ្ពាល់ មានកាន់តែច្រើនឡើងៗ ដែលជាផលល្អមួយសម្រាប់ គ្លីនិកកែសម្ផស្សផងដែរ៕

ឆ្អឹងថ្គាម របស់អ្នកជំងឺ ដែលគ្លីនិក បានដាក់តាំងបង្ហាញ៖

រូបភាព របស់អតិថិជន មុន និងក្រោយ ពេលវះកាត់៖


ប្រភព៖ rocketnews

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]