ហេតុការណ៍ដ៏គួរអោយសោកសង្វេគមួយ បានកើតឡើងបន្ទាប់ពី កូនប្រុសម្នាក់បានដឹងការពិត ដែលម្តាយរបស់គេស្លាប់ នៅថ្ងៃប្រលងដោយសារតែ គេមិនឃើញម្តាយរបស់គេមក។

តាមប្រភពព័ត៌មានបានអោយដឹងថា វេលាថ្ងៃត្រង់ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១២ យុវជនម្នាក់បានស្រែកទ្រហូរយំ ខណៈពេលដែលខ្លួនបានដឹងថា ម្តាយរបស់ខ្លួន​ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយប៉ុន្តែពូមីងរបស់ខ្លួន បានប្រាប់ថា ម្តាយរបស់គេគ្រាន់តែរបួសស្រាលតែប៉ុន្នោះ ហើយកំពុងតែស្នាក់នៅមន្ទីរពេទ្យ ដើម្បីកុំអោយខ្លួនពិបាកចិត្តបោះបង់ចោលការសិក្សា។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នោះបាន កើតឡើងតាំងពី ១២ ថ្ងៃមុខម៉្លេះ ហើយវាបានឆក់យកជីវិត ម្តាយរបស់យុវជននោះ ហើយបានធ្វើអោយឪពុករបស់គេ របួសធ្ងន់ទៀតផង។ មានអ្នកលេងអិណធើណិតជាច្រើនមាន ចិត្តអាណិតដល់រូបគេខ្លាំងណាស់ រហូតដល់អ្នកខ្លះបាន ផ្ញើរសារលើកទឹកចិត្តដល់រូបគេទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត
សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]