រាជធានីភ្នំពេញ ៖​មាន​ករណី​ភ្ញាក់​ផ្អើល​ជា​ថ្មី​ទៀត ដោយ​សារ​និស្សិត​​ប្រុស​​ម្នាក់​អាយុ​២០​ឆ្នាំ ​រៀន​នៅ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ស្នាក់​នៅ​ផ្ទះ​លេខ​៧ ភូមិ​ទួលគោក ​សង្កាត់​ទួលស​ង្កែ ​ខណ្ឌ​ឫស្សីកែវ ​​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ស្គូពី​ ពណ៌​ស ​មក​ទុក​ចោ​ល​លើ​ស្ពាន​ជ្រោយ​ចង្វា​​រួច​លោត​ទឹក​សម្លាប់​ខ្លួន ​កាល​ពីវេលា​ម៉ោង​៨​​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ មិថុនា ២០១២ ។

ប្រភពពី​មិត្ត​ភក្តិ​​បាន​ឱ្យ​​ដឹង​ថា មូល​ហេតុ​បណ្តាល​ឱ្យ​​និស្សិតប្រុស​​វ័យ​​​ក្មេង​ខាង​លើ​សម្រេច​ចិត្ត​លោត​ ទឹក​សម្លាប់​ខ្លួន ព្រោះ​​ខឹង​នឹង​ម្តាយ​ដោយ​សារ​ទំនាស់​​​បន្តិច​បន្តួច ។ ក្រុម​គ្រួសារ​បាន​ជួល​ក្រុម​ខ្មែរ​អ៊ិស្លាម​ឱ្យ​ចុះ​​រាវ​រក​​ លុះ​មួយ​ម៉ោង​ក្រោយ​​មក​ទើប​គេ​រក​ឃើញ​សព​ដោយ​ចំណាយ​ថ្លៃ​ចុះ​រាវ​រក​​អស់​​ ៤០០​ដុល្លារ ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]