នាពេលអម្បាញ់មិញនេះ ប្រហែលជាម៉ោង ៣រសៀលក្នុង ប្រទេសកម្ពុជាយើង ប្រិយមិត្តដែលបានលេង បណ្តាញសង្គមយក្ស Facebook ច្បាស់ជាមាន ការងឿងឆ្ងល់ ព្រោះថាអ្នកប្រើប្រាស់ទាំងអស់ មិនអាចដំណើរការ និងលេង Facebook បានឡើយ។

យោងតាមរបាយការណ៍ ដែលទទួលបាន បង្ហាញអោយដឹងថា ការដែលមិនអាច ដំណើរការ Facebook នេះបានក៏ព្រោះ តែមានបញ្ហា ដាច់ភ្លើងអគ្គិសនី។ ហើយទៀតសោតនោះ បញ្ហារអាក់រអួលនេះ មិនមែនមានតែ កើតឡើងចំពោះអ្នក ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ឡើយគឺវាបាន ប៉ះពាល់ដល់ អ្នកប្រើប្រាស់ទូទាំង ពិភពលោក។

យ៉ាងណាមិញ ប្រហែលជា ២០នាទីក្រោយមក គេហទំព័រនៃ បណ្តាញសង្គម Facebook និងសេវាកម្មផ្សេងៗទៀត ក៏បានដំណើរការ ជាប្រក្រតីសារឡើងវិញ។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ជាច្រើន ជុំវិញពិភពលោក បានសម្តែងការ មិនពេញចិត្តចំពោះ បញ្ហារអាក់រអួល មួយនេះ។ ម្យ៉ាងវិញទៀត វាក៏ផ្ទុយពី ពាក្យសម្តីរបស់លោក Mark Zuckerberg អ្នកបង្កើត Facebook ដែលនិយាយថា “បណ្តាញសង្គមយក្ស មួយនេះ (Facebook) នឹងមិនអាច ជួបប្រទះបញ្ហា អ្វីនោះឡើយ”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ The Guardian

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]