ក្រុមហ៊ុនអចលនទ្រព្យមួយ បានបង្ដើកម្មវិធីមួយ ដោយផ្ដល់ឡានទំនើប BMW មួយគ្រឿង ដល់បុរសណាដែលអាចស្ទាបឡាន BMW បានយូរជាងគេ ។ លោក Song Changjiang អាយុ ២៧ ឆ្នាំ បានយកឈ្នះបេក្ខជន ១១៩ នាក់ទៀត ។ លោកបានដាក់បាតដៃជាប់នឹងឡាន BMW ចំនួន ៤ ថ្ងៃ និង បីយប់ ជាប់ៗគ្នា សម្រាកបានតែ ១៥ នាទី រាល់ ៤ ម៉ោងម្ដង ដើម្បីបរិភោគអាហារ និង ចូលបន្ទប់ទឹក។

នៅថ្ងៃចុងក្រោយ មានសល់តែបេក្ខជនបីនាក់ ដែលនៅស៊ូទ្រាំ។ ប៉ុន្ដែបុរសទីមួយបានបោះបង់ការប្រកួតទាំងទឹកភ្នែក ដោយសារតែជើងហើមខ្លាំងពេក មិន អាចឈរបានតទៅទៀត ។ បុរសទីពីរក៏បានដើរចេញពីការប្រកួតដោយសារមិនអាចទ្រាំ បានតទៅទៀត ធ្វើឲ្យលោក Song ជាអ្នកឈ្នះ ។ លោក Song បានប្រាប់ថាទ្វីត្បិតលោកឈ្នះមែន តែលោកមិនមានកម្មសិទ្ធិលើឡាននោះទេ គាត់មានសិទ្ធិប្រើវាក្នុងរយៈពេល ៥ ឆ្នាំប៉ុណ្ណោះ ហើយត្រូវយកឡានមកសងក្រុមហ៊ុនវិញ។ លោកក៏បានប្រាប់ថា លោកនឹងមិនចូលរួមកម្មវិធីបែបនេះទៀតទេ ទោះរង្វាន់មានដល់ ១ លានដុល្លារសហរដ្ឋអាមេរិក ក៏ដោយ ។​

តើប្រិយមិត្តអាចធ្វើបានដូចគាត់ដែរឬទេ? នេះមិនមែនជាការប្រកួតធម្មតាទេ បេក្ខជនខ្លះដល់ថ្នាក់ត្រូវមិត្តស្រីអៀវចេញពីកន្លែងប្រកួត ដូចក្នុងរូបខាងក្រោម។ ខ្មែរឡូតគិតថា ក្រុមហ៊ុនមិនគួរ ដកហូតឡានវិញ ៥ ឆ្នាំក្រោយទេ។ បើចង់ដកយកវិញ ម្ចាស់ក្រុមហ៊ុនគួរតែ លះបង់ស្ទាបឡាននឹងវិញឲ្យបាន ៤ ថ្ងៃបីយប់។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]