រាជ​​ធានី​ភ្នំពេញ ៖ ​ នគរ​បាល​​ជំនាញ​បាន​​និយាយ​ថា ស្រ្តី​​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​​មុខ​រឹតក​ សម្លាប់ក្នុងបន្ទប់លេខ២១៦ជាន់ទី២​នៃផ្ទះសំណាក់លីហ៊រដែលមានទីតាំងលេខ១៦-​១៨ ផ្លូវលេខ៦៣ ភូមិទី១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយ​ត្រូវ​បាន​គេ​ប្រទះឃើញ​កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៩ មិថុនា​ ២០១២បន្ទាប់ពីមានក្លិនស្អុយ ។ នេះ​ជាករណី​ឃាត​កម្ម​សម្លាប់​​ស្រ្តី ។ ជនជាតិ​ខ្មែរ​ជាលើក​ទី២ ក្នុងផ្ទះសំណាក់លីហ៊រខាង​លើ ។

យោងតាមការបំភ្លឺរបស់ម្ចាស់ផ្ទះសំណាក់លីហ៊រឲ្យសមត្ថកិច្ចដឹងថា ស្រ្តីរងគ្រោះធ្លាប់​មក​អ៊ុត​សក់ក្នុងហាងលីហ៊រ តែពុំស្គាល់​ឈ្មោះ​ទេ​ ហើយ​អំឡុងថ្ងៃទី២មិថុនា ​២០១២ ជនរងគ្រោះបាន​មកជួល​បន្ទប់​លេខ២១៦ជាន់ទី២ ស្នាក់​នៅ​ម្នាក់ឯងក្នុងតម្លៃ​មួយ​ថ្ងៃ៦ដុល្លារ ។ នៅថ្ងៃ​ទី៧មោ៉ង​ប្រហែលជា២រសៀល ស្រ្តីរងគ្រោះ​បានចុះមកខាង​ក្រោម​ហើយអង្គុយនិយាយលេង​ជាមួយ​ម្ចាស់​ ផ្ទះសំណាក់ និងបុគ្គលិករួចចេញ​ចូល​ជាធម្មតា ។ ​លុះដល់ថ្ងៃទី៩ ខែឆ្នាំដដែល វេលាម៉ោង៤ និង​៣០នាទី រសៀល​បុគ្គលិក​ផ្ទះសំណាក់ម្នាក់ផ្នែកបោសសម្អាតបានឡើងទៅ​ជាន់ទី២ បន្ទប់លេខ២១៦​ដើម្បីរៀបចំបន្ទប់ ក៏គោះទ្វារហៅមិនឮ​និងមិន​ឃើញបើកទ្វារហើយ​កើតការសង្ស័យ ក៏បានយកកូនសោមួយ​ទៀត​ទៅចាក់​មើលក៏​ប្រទះ​ឃើញ​​សព​នាង​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]