ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ នេះ មានយុវជនម្នាក់ ឈ្មោះ សុង ចាន់គិរី ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយខឹងម្តាយមិនទិញរថយន្តឲ្យ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ជិះម៉ូតូតែម្នាក់ឯង ម៉ាកស្កុបពី ពាក់ស្លាកលេខភ្នំពេញ 1AT-9244 បានមកឈប់លើស្ពានជ្រោយចង្វារ រួចក៏លោតទឹកសម្លាប់ខ្លួនតែម្តង។

សេចក្តីរាយការណ៍បានបន្តថា មូលហេតុដែលនាំឲ្យយុវជនខាងលើ លោតទឹកសម្លាប់ គឺបណ្តាលមកពីខឹងម្តាយមិនទិញរថយន្តឲ្យ ។

បច្ចុប្បន្ន ក្រុមគ្រួសាររបស់ជនរងគ្រោះ បានជួលគេឲ្យរាវរក និងបានរកឃើញសពជនរងគ្រោះហើយ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]