សិស្សសាលា ៣ នាក់ដែលត្រូវបានគេប៉ាន់ស្មានថា មានអាយុ មិនដល់ ១៨ ឆ្នាំផងនោះត្រូវបាន លេងអិនធើណិតរិះគន់ យ៉ាងខ្លាំងបន្ទាប់ពី ពួកគេបានវាយធ្វើបាប មិត្តភក្តិដែលរៀនជាមួយគ្នា និងបានសម្រាតខោអាវរបស់នាងអស់ទៀតផង ដោយសារតែរូបនាង មានទំនាក់ទំនងស្នេហា ជាមួយមិត្តប្រុសរបស់ សិស្សសាលាម្នាក់ក្នុងចំនោម ៣ នាក់នោះ។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូ ឃ្លីបមួយត្រូវបានគេចែកចាយពាសពេញអិនធើណិត នៅប្រទេសចិន ដែលបានធ្វើអោយវីដេអូឃ្លីបមួយនោះ ជ្រាបចូលក្នុងបណ្តាញទំនាក់ទំនងសង្គម យ៉ាងរហ័ស ហើយត្រូវបានគេរិះគន់យ៉ាងខ្លាំង។ ក្នុងនាទីដំបូងយើងបានឃើញមានក្មេងស្រី ២ នាក់បានវាយក្មេងស្រីម្នាក់ហើយ មួយសន្ទុះក៏មានគ្នាគេម្នាក់ទៀតមក ដោះខោអាវ ហើយមានលឺសំលេងសើចក្អាកក្អាយរបស់ មនុស្សប្រុសផងដែរ។​ គួរបញ្ជាក់ផងដែរថា សិស្សសាលាទាំងនោះគឺរៀននៅឯ វិទ្យាល័យមួយ នៃទីក្រុង ប៉េកាំងប្រទេសចិន។​

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]