រាជ​ធានី​ភ្នំពេញ​ ៖ តារា​សម្តែង​​​និង​បង្ហាញ​​ម៉ូដ​​​ កញ្ញា​​សារាយ សក្ខិណា ​​បាននិយាយ​ប្រាប់​​​កោះសន្តិ​ភាព​​​​​​ថា ការ​​​ជ្រើស​រើស​​​គូ​ស្រករ​​ គឺ​​​នាង​មិន​​​​រើស​​អើង​​​ចំពោះ​​បុរស​​ស្អាត​​​ ឬ​​​មិនស្អាត​​​ មាន​ឬ​ក្រ​​​​ទេ​​ បុ៉ន្តែ​​​ឱ្យ​​​​​តែ​គេ​ស្មោះ​​ចំពោះ​​នាង​​ ដឹង​​សុខ​ទុ​ក្ខ​​​​​នាង​ និង​គ្រួសារ​​​នាង​ គឺ​​ទទួល​យក​បាន​​​​ ។

​​ទោះ​បី​ជា​​​យ៉ាង​ណា​ក្តី​ នាង​បញ្ជាក់​​​​​​​​​​​ថា ពេល​នេះ​​នាង​មិន​​​ទាន់​​​គិត​គូរ​​ ឬ​ចង់​បាន​គូ​ស្រករ​​​នៅ ឡើយ​​ទេ ព្រោះ​នាង​​​កំពុង​​​​​ងប់​ងល់​​នឹង​​អាជីពសិល្បៈ​​​ ខ្លាំង​ណាស់​​ ហើយ​នា​ង​ចង់​​​​ប្រឡូក​​​ក្នុង​អា​ជីព​​នេះ​​​ឱ្យ​បាន​យូរ​​​បន្តិច ។ ម្យ៉ាង​​​ទៀត​ ​អាស្រ័យ​​​​ដោយ​ជីវិត​សិល្បៈ​​​របស់​នាង​កំពុង​​តែ​រីក​ចម្រើ​ន​​​​​ផង​នោះ ​ដូច្នេះ​នាង​ចង់​​​បន្ត​អាជីព​​នេះ​ដើម្បី​​សន្សំ​លុយ​​​​ឱ្យ​បាន​​ច្រើន​​ ​បន្តិច​​​មុន​នឹង​​​គិត​គូ​​ររឿង​ជីវិត​គូ​ស្រករ​​​ ។
​​ការ​លើក​ឡើង​​​ ​បញ្ហា​​ជីវិត​​​ផ្ទាល់​ខ្លួន​​​របស់កញ្ញា​​​​សារាយ សក្ខិណា​​ គឺ​​​ក្នុង​​​ពេល​​​​​នាង​​​​ចូល​រួម​ក្នុង​​​​​ពិ​ធី​​​​បង្ហាញ​ផលិត​​ផល​​ ​​ទូរ​ស័ព្ទ​​ Vertu ស៊េរី​ថ្មី​​​ដែល​មាន​តម្លៃ​​ជា​ង​១ម៉ឺន​ដុល្លារ​ នៅ​​​​ណ្ឋា​គា​រ​​​សូហ្វី​​តែល​ភ្នំពេញ​​ ភូគី​ត្រា​​​ កាល​ពី​​​ពេល​ថ្មីៗ​នេះ​ ។​ ​

ក្នុង​វ័យ​​២២ឆ្នាំ​​ សារាយ សក្ខិណា បា​ន​បង្ហាញ​​​​​នូវ​ភាព​​​ងប់​ងល់​​​នឹង​​អាជីព​​​សិល្បៈ​​​ដោយ​និយាយ​ថា ​ទោះ​ជា​​​នាង​មាន​​ស្វាមី​​ ឬ​វ័យ​កាន់​តែ​ចាស់​​​​​ក៏​ដោយ​​​ ក៏​នាង​​មិ​ន​បោះ​​​បង់​​ចោល​ជីវិតសិល្បៈ​​​ដែរ​ ​​ឱ្យ​​តែ​​ផលិត​កម្ម​​​ត្រូវ​ការ​​​​ហៅ​នាង​ទៅ​ថត​​ ទោះ​ជា​​ដើរ​តួ​​ម្តាយ​​ ឬ​ជីដូន​​​​​​​​ក៏​នាង​ព្រម​ដែរ​ ។​ពាក់​ព័ន្ធ​នឹង​បច្ចុ​ប្បន្ន​ភាព​​​នៃជី​វិតសិល្បៈ​​​ សារាយ​ សក្ខិ​ណា​​ ​​​ឱ្យ​ដឹង​ថា ​​នាង​កំពុង​​​រវល់​​​ខ្លាំង​ណាស់​​​សម្រាប់​ការ​សម្តែង​​​​ភាព​យន្ត​​​ ​​ការ​សម្តែង​​​​​តាម​បណ្តា​​ស្ថានីយ​​ទូរ​ទស្សន៍​​ និង​ការ​ថត​​​ផ្សាយ​​​​​ បង្ហាញ​ម៉ូដ​ផលិត​ផល​ជា​ដើម​ ។ ​និយាយ​​រួម​គឺ ​​ការ​​ងារ​សិល្បៈ​​​​របស់​នាង​​មមាញឹក​ណាស់​ ហើយ​​ស្ទើរ​តែ​រក​ពេល​​​ទំនេរ​​គ្មា​ន​​ ។ អាស្រ័យ​​​ដោយ​ការ​ងារ​​​មមាញឹក​​​នោះ​ហើយ​ ទើប​សារាយ សក្ខិណា​ និយាយ​​ទាំង​ទឹក​មុខ​​​​ញញឹម​​ថា ​បញ្ហា​​​ផល​ប្រយោ​ជន​៍​ ឬ​ប្រាក់​ចំណូល​​​ក៏​ច្រើន​គួ​រ​សម​​​ដែរ​ ។

​ជីវិត​​សិល្បៈ​របស់​សារាយ សក្ខិណា​​​​ គឺ​ផ្តើម​​​ចេញពី​​ការ​​ចូល​រួម​​​​​ប្រកួត​​ប្រជែង​​​​ហ្វ្រេស៊ី​ប៊យ​ និង​ហ្វ្រេស៊ី​​ហ្គើល​ ឆ្នាំ​២០០៦ ហើយ​​​​​ជាប់​ចំណាត់​ថ្នាក់​លេខ​​៤​​ ខាង​រូប​ស្អាត​ ។ ក្រោយ​​​មក​​​​នាង​បាន​ប្រកួត​​កញ្ញា​​ឯក​​​​ប៉ាឡាហ្ស៊ូ​ ទទួ ល​បាន​ចំណាត់​ថ្នាក់​​​លេខ​១​ និង​ឈ្នះ​​​​ពាន​​​​តារា​​សើច​ស្អាត​ ។ សក្ខិណា បាន​​​ចូល​រួម​​​សម្តែង​ភាព​​យន្ត​​​ជា​​​​​លើក​​ដំបូង​​​ក្នុង​រឿង​​​ សមុទ្រ​​​បេះ​ដូង​​។

បន្ទាប់​មក​​​​នាង​ត្រូវ​​​​​​​ផលិត​កម្ម​​​ជា​ច្រើន​ ​​អញ្ជើញ​​ទៅ​ថត​​​ភាព​យន្ត​​​​-វីដេអូ ​ជា​ច្រើន​​​រឿង​​​​ដែល​ធ្វើ​ឱ្យ​​នាង​​​​​​​​​​ទទួល​បាន​ភាព​​ល្បី​ឈ្មោះ​​ ​​​​យ៉ាង​​​ឆាប់​រហ័ស​​​​។ សារាយ​ សក្ខិ​ណា និយាយ​​​​ថា អ្វីទាំង​​អស់​នេះ​គឺ​បាន​មក​ពី​​ការ​​គាំ​ទ្រ​​ និង​​​ផ្តល់​​​​តម្លៃ​​​ដោយ​ទស្សនិក​​ជនទាំង​អស់​​​ ហើយ​នាង​​​​សូម​​សម្តែង​​​​​នូវ​ការ​​​​​អរគុណ​​​ និង​​​ដឹង​គុណ​​ចំពោះ​ការ​​​គាំ​ទ្រ​​​របស់​ទស្ស​និ​ក​ជន​​​ទាំង​​អស់ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]