ប្រិយមិត្តរបស់ខ្មែរឡូតមួយចំនួន ប្រហែលជាអ្នកគាំទ្រ វិស័យកីឡាបាល់ទាត់ដែរហើយមែនទេ? ហើយក៏កំពុងតែជក់ចិត្ត ដិតអារម្មណ៏ជាមួយនឹង ការប្រកួតបាល់ទាត់ជម្រើសជាតិ World Cup 2014 ដែលធ្វើឡើង នៅក្នុងប្រទេសប្រេស៊ីលនេះ ដែរហើយមើលទៅ!

ចុះមានដឹងទេថា តើកីឡាបាល់ទាត់ មានដើមកំណើត ចេញពីប្រទេសណា?

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កីឡាបាល់ទាត់ គឺមានដើមកំណើត ចេញពីប្រទេសចិន តាំងពីជាង២,០០០ពាន់ឆ្នាំមុនមកម្ល៉េះ ហើយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដែលហៅកាត់ថា FIFA ឬ Fédération Internationale de Football Association ក៏បានបញ្ជាក់ថា កីឡាបាល់ទាត់ ពិតជាមានដើមកំណើត ចេញពីប្រទេសចិនពិតមែន។

ប្រភពដដែលបានបន្តទៀតថា ទោះបីជាប្រទេសអង់គ្លេស ដែលជាអ្នករៀបចំចាត់ចែង ការប្រកួតសហសម័យ នៅក្នុងឆ្នាំ១៨៦៣ មុនគេក៏ពិតមែន ប៉ុន្តែអ្នកវិទ្យាសាស្រ្ត បានបង្ហាញពីភ័ស្តុតាងយ៉ាងច្បាស់ថា កីឡាបាល់ទាត់ ដើមឡើយគឺជាការធ្វើលំហាត់ប្រាណ របស់ក្រុមទាហ៊ានក្នុងប្រទេសចិន ដែលស្ថិតក្នុងសតវត្សទី២ និងទី៣ មុនគ្រឹស្តរាជ

ជាមួយគ្នានេះដែរ បាល់ទាត់ដំបូងបង្អស់ក្នុងពិភពលោក ត្រូវបានគេធ្វើឡើងពីស្លាបសត្វ និងសក់ ចំនែកឯការប្រកួតបាល់ទាត់ ត្រូវបានគេឲ្យឈ្មោះថា “'Tsu Chu” ដែលវាមានន័យថា “Kicking Ball”។

យ៉ាងណាមិញ ការប្រកួតបាល់ទាត់នៅពេលនោះ មិនខុសអីពីការប្រកួតបាល់ទាត់ ក្នុងពេលបច្ចុប្បន្ននេះឡើយ គឺកីឡាការបាល់ទាត់ ត្រូវប្រើជើង ទ្រូង ខ្នង និងស្មា ដើម្បីទប់ទល់នឹងគូប្រជែង ក៏ដូចជារកគ្រាប់បាល់ មកឲ្យក្រុមផងដែរ។ រីឯការប្រើប្រាស់ដៃ មិនត្រូវបានអនុញ្ញាតឡើង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំភ្លេចចូលរួមទស្សន៍ទាយបាល់ទាត់ World Cup ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ជាច្រើន!

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]