ទឹកចិត្តម្តាយពិតជាមានទំហំធំធេងខ្លាំងណាស់ ដោយហេតុនេះហើយទើបម្តាយទាំងឡាយ សុខចិត្តទ្រាំលំបាកដោយមិនគិតពី សុខភាពក៏ដូចជាកិត្តិយសអោយតែ បុត្រធីតារស់នៅបានសុខនិង ថ្កុំថ្កើន។

តាមប្រភពព័ត៌មានបានអោយដឹងថា នាវេលា ២៖៤៧ នាទី ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១២ មានម្តាយម្នាក់បាននាំកូនមក មណ្ឌលប្រលង "National College Entrance Exam" ដើម្បីអោយកូនប្រុសរបស់ គាត់ធ្វើការប្រលងបញ្ចប់ ភាសា អង់គ្លេស។ ដោយសារតែការប្រលងបានចាប់ផ្តើមនៅម៉ោង ២៖៤៥ នាទីដូច្នេះហើយទើប សន្តិសុខយាមទ្វារមិនព្រម បើកទ្វារអោយរូបគេចូល។ ម្តាយរបស់ក្មេង ប្រុសជំទង់ម្នាក់នោះក៏ចាប់ផ្តើម លុតជង្គង់អង្វរសនិ្តសុខតែម្តង ដោយគាត់បាននិយាយថា នេះគឺជាជីវិតនិង អនាគតកូនប្រុសរបស់គាត់ ហើយគាត់បានអោយកូនប្រុសគាត់ លុតជង្គង់ដែរប៉ុន្តែរូបគេ បែរជាបញ្ចេញចរិកទំនើង ទាត់ទ្វារនិង ផ្លោះរបងចូលទៅវិញ។ គួរបញ្ជាក់ផងដែរថា សន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា រូបគាត់ក៏មានចិត្តអាណិតម្តាយនិង កូន ២ នាក់នេះដែរប៉ុន្តែវិន័យគឺវិន័យ គាត់មិនអាចយោគយល់បាននោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]