ដោយសារតែការនិពន្ធបទចម្រៀង ដែលជាស្នាដៃខ្លួនឯង ទទួលបានការស្ញើចសរសើរ និងគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺស្រទាប់យុវវ័យនោះ ទើបជួយជម្រុញទឹកចិត្តកូនខ្មែរជាច្រើន អោយផុសផុលក្នុងការតាក់តែងបទចម្រៀង Original ដែលជាស្នាដៃខ្លួនផ្ទាល់។

ដូចគ្នានេះដែរ អត្ថបទជាច្រើន ដែលពាក់ព័ន្ធនឹងបទចម្រៀង Original ធ្លាប់បានចុះផ្សាយជាព្រោងព្រាត ដោយថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់បទចម្រៀង Original មួយទៀត ក្រោមចំណងជើងថា “Single Person”។

តើអារម្មណ៍ដែលគ្មានស្នេហា ពិបាកទ្រាំ កំព្រា ឯកា និងឈឺចាប់ប៉ុណ្ណា មានតែតារាចម្រៀង Cartoon EmoBee មួយគត់ ដែលអាចទម្លាយបាន តាមរយៈបទចម្រៀងខាងក្រោម៖

 

គួរបញ្ជាក់ផងដែរថា បើតាមការសង្កេត តារាចម្រៀង Cartoon EmoBee ក៏ក្តោបបានការគាំទ្រជាច្រើន ពីសំណាក់មិត្តៗយុវវ័យ តាមរយៈបទចម្រៀង Original ជាច្រើនដូចជា “លើលោកនេះមាន មនុស្សស្មោះទេ?” “ខ្ញុំជាប្រុសទេចាស!” និង “ស្រលាញ់អូនត្រង់ឆ្នាស” ជាដើម៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]