ព្រះសីហនុ៖ នារីម្នាក់អាយុ ប្រហែល២០ឆ្នាំ បានលង់ទឹក សមុទ្រស្លាប់ នៅឆ្នេរអូឈើទាល ខណៈ កំពុង ហែល ទឹកលេង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ រីឯយុវជនបីនាក់ ផ្សេងទៀត ត្រូវបាន ជួយសង្គ្រោះ ទាន់ពេលវេលា កាលពីវេលាម៉ោង ប្រហែល៦ ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២ ។

លោក ផាន់ សំណាង ដែលជាសក្សីបាន ឃើញហេតុការណ៍ នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ដំបូងឡើយជនរងគ្រោះទាំងអស់ កំពុងហែលទឹកលេង ស្រាប់តែមាន ការភ្ងាក់ផ្អើល ដោយសារ គេបានឃើញជនរងគ្រោះ ពីរនាក់ម្នាក់ជាយុវជន និងម្នាក់ទៀត ជាយុវតី បានលុងទឹក ។

ភ្លាមៗនោះ ស្រាប់តែ យុវជនពីរនាក់ ផ្សេងទៀត បានចុះទៅ ជួយសង្គ្រោះ ប៉ុន្តែដោយសារ រលកសមុទ្រខ្លាំង ពេកជួយសង្គ្រោះមិនបាន ហើយថែមទាំង លុងខ្លួនឯងទៀតនោះ ក៏សមត្ថកិច្ច និងក្រុមជួយ សង្គ្រោះ បានបើកអូរបរ ទៅជួយ ជនរងគ្រោះទាំង៤នាក់ ។

លោក ផាន់ សំណាង បានបន្តទៀតថា ការជួយសង្គ្រោះ តាមរយៈអូរបរ គឺជួយបានតែ យុវជនទាំង៣នាក់ ប៉ុណ្ណោះ រីឯយុវតីម្នាក់នោះ រកមិនទាន់ឃើញ នៅឡើយទេ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារ និងមិត្តភក្តិ ទាំងអស់ ខំស្វែងរក ជនរងគ្រោះ តែមិនទាន់ ឃើញនោះទេ ដោយសារ រលកខ្លាំងពេក ។

មិនទាន់មានការ បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះដែលជួប ហេតុការណ៍នេះ នៅឡើយទេ។

នៅតំបន់ឆ្នេរអូរឈើទាល ធ្លាប់កើតមានហេតុការណ៍ នេះ ជាច្រើនលើកមកហើយ ដូច្នេះពេលទៅកំសាន្តនៅទីនោះ និងពេលចុះហែលទឹកលេង ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់៕

Photo by DAP-News

Photo by DAP-News

ដោយ៖ ស៊ន សុភក្រ្ត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]