ភ្នំពេញៈ នៅពេលថ្មីៗនេះ មានព័ត៌មានលេចឮថា ពិធីការិនីកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បានសម្ងំរៀបចំជប់លៀង ខួបកំណើតស្ងាត់ៗ ទាំងអារម្មណ៍ រំជើបរំជួលក្តុកក្តួល ព្រោះតែការខកចិត្ត បុរសជាគូស្នេហ៍មិនអើពើ រៀបចំពិធី ជប់លៀង ឲ្យនាងហ៊ឺហារ ដូចអ្នកសិល្បៈដទៃ ។

បើតាមប្រភពពីអ្នកសិល្បៈ ដែលបានចូលរួម ក្នុងពិធីជប់លៀងខួបកំណើត របស់ កញ្ញា ជីជី នោះ បានបង្ហើបប្រាប់ឲ្យដឹងថា នៅថ្ងៃខួបកំណើតរបស់ ជីជី នោះ គឺមានកម្មវិធីជប់លៀងបែបលក្ខណៈ គ្រួសារនិងជួបជុំមិត្តភក្តិសិល្បៈ ជិតដិតតែប៉ុន្មាននាក់ប៉ុណ្ណោះ ។មើលពីសំបកក្រៅ គេសង្កេតឃើញថា ពិធីការិនីរូបនេះ ហាក់ខំប្រឹងបញ្ចេញស្នាមញញឹមបង្ហាញ ភាពរីករាយ ដើម្បីបិទបាំងការពិបាកចិត្ត ព្រោះតែក្តីស្រមៃ ដែលនាងរំពឹងទុកថា អាចរៀបចំពិធីជប់លៀងខួបកំណើត ទ្រង់ទ្រាយធំ នៅសណ្ឋាគារ លំដាប់ផ្កាយ ចាយលុយខ្ទង់ម៉ឺនដុល្លារ ត្រូវរលាយបាត់បង់។

តាមប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅដំបូង ជីជី មានគម្រោងចង់រៀបចំ កម្មវិធីនៅក្នុងភោជនីយដ្ឋាន មួយកន្លែង និងអញ្ជើញភ្ញៀវឲ្យធំដុំ តែគូស្នេហ៍ នាងមិនសូវអើពើ ក្នុងការរៀបចំកម្មវិធី ទើបធ្វើឲ្យនាងអាក់អន់ចិត្ត ងាកមករៀបចំបែបនេះតែ ម្តងទៅ ។ ដល់ពេលថ្ងៃខួបកំណើត គូស្នេហ៍របស់នាង ក៏មិនបានបង្ហាញវត្តមាន ឬក៏មានកាដូអ្វីសំខាន់ សម្រាប់នាងដែរ ។ គេសង្កេតឃើញថា គូស្នេហ៍មួយនេះ មានភាពរង្គោះរង្គើ ជាមួយគ្នា ព្រោះពេលមុនល្បីថា ជីជី មានទំនាក់ទំនងស្នេហា ជាមួយឌីជេ រតនា ទើបធ្វើ ឲ្យពួកនាង សោះអង្គើយជាមួយគ្នា បែបនេះតែម្តងទៅ ។

ជាមួយគ្នានោះ ប្រភពខាងលើ បានបង្ហើបឲ្យដឹងថា បុរសជាគូស្នេហ៍របស់ ជីជី គឺជាអ្នកមានទ្រព្យស្តុកម្នាក់ មានងារជាឧកញ៉ា ដែលកន្លងមកធ្លាប់តែជួយទំនុកបម្រុងនាង គ្រប់យ៉ាងទាំងការចាយវាយ និងការប្រើប្រាស់សម្ភារៈ ទំនើបស៊ីវិល័យ ប៉ុន្តែមួយរយៈពេលក្រោយនេះ បន្ទាប់ពីតារាស្រីរូបនេះ ឧស្សាហ៍បោកបក់ទៅលើ រឿងរ៉ាវស្នេហា ជាមួយ ឌីជេ រតនា និងលេច ឮថានាងតែងតែ បង្ហាញវត្តមានចេញ ចូលក្លឹបកម្សាន្ត បានធ្វើឲ្យបុរសម្នាក់នោះ ចាប់ផ្តើមលែង មានភាពផ្អែមល្ហែម ជាមួយគ្នាដូចពេលមុន ។

ទាក់ទងនឹងការលើកឡើង បែបនេះ LookingTODAY បានព្យាយាមទាក់ទងទៅ ពិធីការិនី សម្បូរសំណើច ក្នុងកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា ជីជី ដើម្បីឲ្យនាងបកស្រាយ ចម្ងល់ទាំងនេះដែរ ប៉ុន្តែមិនអាចទាក់ទង តាមរយៈលេខទូរស័ព្ទប្រព័ន្ធ០៧៧បានទេ នៅល្ងាចថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០១៤នេះ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]