ប្រេស៊ីល៖ នេះជាសកម្មភាពដ៏ គួរអោយស្ងប់ស្ងែង យ៉ាងខ្លាំងសម្រាប់ អ្នកគាំទ្រក្រុម បាល់ទាត់ជម្រើសជាតិ របស់ប្រទេសជប៉ុន ដែលពួកគេនាំគ្នា សំអាតនិងរើសសំរាម ដែលបានពង្រាយ នៅក្នុងពហុកីឡាដ្ឋាន ក្រោយការប្រកួត នៃក្រុមរបស់ ពួកគេ។

បើទោះបីជា ក្រុមរបស់ពួកគេ បានចាញ់ក្រុម ជម្រើសជាតិ Ivory Coast ក្នុងលទ្ធផល ១ទល់នឹង២ ក៏ក្រុមអ្នកគាំទ្រ របស់ជប៉ុនមិន បានសម្តែង សកម្មភាព ខឹងសម្បារចំពោះលទ្ធផល បែបនេះដែរ។

ផ្ទុយទៅវិញ អ្នកគាំទ្រដែលបាន ទៅទស្សនាផ្ទាល់ នៅឯពហុកីឡាដ្ឋាន Arena Pernambuco នៃទីក្រុង Recife ប្រទេសប្រេស៊ីល បានធ្វើរឿង ដ៏គួរអោយ កោតសរសើរយ៉ាងខ្លាំង ដោយពួកគេនាំគ្នា សំអាតពហុកីឡាដ្ឋាននោះ បន្ទាប់ពីបញ្ចប់ការ ប្រកួតរួច។

សកម្មភាពបែបនេះ បានធ្វើអោយ មជ្ឈដ្ឋានទូទៅ មានការរំភើប យ៉ាងខ្លាំងព្រោះថា ពួកគេធ្លាប់តែឃើញ ប្រតិកម្មអាក្រក់ៗរបស់ ក្រុមអ្នកគាំទ្រ ជាច្រើនបានធ្វើ នៅពេលដែល ក្រុមរបស់ពួកគេ ចាញ់ដូចជា គប់ផ្សែងចូល ក្នុងស្តាត ឬក៏ប្រមូលផ្តុំគ្នា វាយកំទេចរថយន្ត និងបង្កភាព អសន្តិសុខនៅក្នុង ទីក្រុងជាដើម។

វាគឺជាទង្វើល្អ សម្រាប់អ្នកគាំទ្ររបស់ ក្រុមបាល់ទាត់ដទៃ អាចនឹងយក គំរូតាម៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ក្រុមបាល់ទាត់ ជប៉ុន បានធ្វើការ អោនគោរព ដល់អ្នកគាំទ្រ សម្រាប់ការផ្តល់ កម្លាំងចិត្ត ដល់ពួកគេ



ប្រតិកម្មអាក្រក់ៗ របស់អ្នកគាំទ្រ ក្រុមបាល់ទាត់ មួយចំនួន





ប្រភព៖ policymic

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]