ខ្មែរឡូតបានធ្វើបទសម្ភាសន៍ជាមួយលោក James Kim តំណាងក្រុមការងារដែលនាំក្រុម UKISS មកសម្ដែងនៅប្រទេសកម្ពុជា ដើម្បីឆ្លើយនឹងចម្ងល់របស់ប្រិយមិត្តមួយចំនួនទាក់ទងនឹង ការសម្ដែងរបស់ក្រុម UKISS នៅមហោស្រពកោះពេជ្រ។

ក្រុម UKISS នឹងសម្ដែងតន្រ្តី នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃ ច័ន្ទ ទី ១៨ ខែមិថុនា ឆ្នាំ ២០១២ វេលាម៉ោង ៤ រសៀល។

អម្រិត (ខ្មែរឡូត)៖ តើការសម្ដែងរបស់ក្រុម UKISS ពីប្រទេស កូរ៉េ មានលក្ខណៈប្លែកពី ការសម្ដែងរបស់ក្រុមកូរ៉េ ដែលបានមកប្រទេសកម្ពុជាពីមុនយ៉ាងដូចម្ដេច?

James Kim៖ ការសម្ដែងនេះជាការសម្ដែងដោយក្រុម UKISS សុទ្ធសាធមិនមានការចូលរួមពីតារា ក្នុងស្រុក និង ក្រៅស្រុកផ្សេងទៀត។ UKISS នឹងសម្ដែងតាំងពីនាទីដំបូង រហូតដល់នាទីចុងក្រោយ សរុប ១៣ បទ ដែលមានរយៈពេល ២ ម៉ោង កន្លះ ។ រួមនឹងការសម្ដែងនេះដែរ សមាជិកក្រុម UKISS នឹងចូលរួមលេងកម្មវិធីល្បែងលើ ឆាកដោយអញ្ជើញ ប្រិយមិត្តទិញសំបុត្រចូលទស្សនា មកចូលរួមលើឆាកជាមួយ។ ទស្សនិកជនដែលមានសំបុត្រ VVIP នឹងបានថតរូបជាក្រុមជាមួយ UKISS លើឆាក បន្ទាប់ពីការសម្ដែង។ លើសពីនេះទៅទៀត ទស្សនិកជនខ្លះនឹងមានឱកាស ចូលរួមពិធីជប់លៀង ឯកជនមួយជាមួយ UKISS នៅកន្លែងប្រណិតមួយ។ ម្យ៉ាងវិញទៀត រាល់ការតុបតែង និង ការរៀបចំឆាក ព្រមទាំងឧបករណ៍ដែលដឹកមកពីប្រទេស កូរ៉េ នឹងរៀបចំដោយក្រុមបច្ចេកទេសរបស់ UKISS ផ្ទាល់ ពីប្រទេសកូរ៉េ។ នេះជាការសម្ដែងតន្រ្តី ខ្នាតអន្ដរជាតិពិតប្រាកដជាលើកដំបូងនៅប្រទេសកម្ពុជា។

អម្រិត (ខ្មែរឡូត)៖ មានប្រិយមិត្តមួយចំនួនបានត្អូញត្អែថា សំបុត្រថ្លៃជាងការសម្ដែងរបស់ក្រុម កូរ៉េ ដែលបានមកសម្ដែងពីមុន។ តើលោកមានការបកស្រាយយ៉ាងណា?

James Kim ៖ ដូចខ្ញុំទើបតែបាននិយាយពី ខាងដើមមកហើយថា UKISS នឹងសម្ដែងពេញម៉ោង និង មានកម្មវិធីប្លែកៗសម្រាប់ អ្នកទស្សនា និង ការរៀបចំឆាកធ្វើដោយក្រុមឯកទេសពីកូរ៉េផ្ទាល់។ ការសម្ដែងនេះក៏ធ្វើ នៅសាលមហោស្រព កោះពេជ្រ ដែលមានម៉ាស៊ីនត្រជាក់ ថែមទាំង កៅអីពូក និងឆាកដ៏ធំអស្ចារ្យ។ ទស្សនិកជនដែលទិញ សំបុត្រចូលមើល និងរីករាយជាមួយការសម្ដែងទាំងស្រួលកាយ មិនចាំបាច់ឈរបែកញើសបញ្ច្រៀតគ្នានោះទេ។

អម្រិត (ខ្មែរឡូត)៖ តើលោកនឹងមានគម្រោងអ្វីខ្លះទៀតនៅពេលខាងមុខ?

James Kim ៖ បើការសម្ដែង UKISS ទទួលការគាំទ្រពីប្រិយមិត្តខ្មែរច្រើន ខ្ញុំគិតថាក្រុមតារា កូរ៉េ ល្បីៗ ជាច្រើនទៀតនឹងចង់មកសម្ដែងនៅប្រទេសកម្ពុជាផងដែរ ដើម្បីជួយលើកស្ទួយស្តង់ដារ នៃសិល្បៈបែបទំនើបរបស់ប្រទេសកម្ពុជា។ ខ្ញុំផ្ទាល់មានគម្រោងនឹង នាំយកក្រុមល្បីផ្សេងៗទៀតមក សម្ដែងជូនប្រជាជនកម្ពុជា។ សង្ឃឹមថាប្រិយមិត្តទាំងឡាយ នឹងចេញមកគាំទ្រក្រុម UKISS នឹងចូលទស្សនាការសម្ដែងឲ្យបានកុះករ។ សូមអរគុណ៕

បើប្រិយមិត្តមានសំណួរនិងចម្ងល់បន្ថែមសូមប្រិយមិត្ត សរសេរជាយោបល់ក្នុង ប្រអប់មតិខាងក្រោម។ សូមអរគុណ!

ហាង Littlefashion មានតម្លៃសបុត្រចូលទស្សនា UKISS ពិសេស សម្រាប់អតិថិជនរបស់ Littlefashion ក្នុងតម្លៃតែ $17 និង $21 ទាក់ទង 016955505 ឬ 093913992 ។ ប្រិយមិត្តក៏អាចរកទិញសំបុត្រនៅ សាលមហោស្រពកោះពេជ្រ និង រោងភាពយន្ត Cineplex។

ដោយ អម្រិត

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]