សឹង្ហបុរី៖  តារាសម្តែងស្រី អ្នកនាង Fann Wong ជាតារាល្បីមួយរូប ដែលសំណាក់មហាជន តែងតែចូលចិត្ត ចង់ដឹងចង់លឺ ពីជីវិតឯកជន របស់នាង យ៉ាងខ្លាំង។

 ក្នុងនោះដែរ តារាស្រីវ័យ ៤៣ឆ្នាំ រូបនេះ ក៏កំពុងតែពរពោះ កូនដំបូង ជិត៧ខែដែរ ប៉ុន្តែរូបនាងផ្ទាល់ ក៏មិនទាន់ បានគិតថា នឹងដាក់ឈ្មោះកូន ក្នុងពោះរបស់នាង ឈ្មោះអ្វីនោះទេ។ តាមសម្តីរបស់ Fann Wong នាងបានប្រាប់ សារព័ត៌មាន ក្នុងសប្តាហ៍នេះថា  តាមគំនិតរបស់នាង នាងនឹងដាក់ ឈ្មោះកូន តាមឈ្មោះ របស់កីឡាករ រូបណាម្នាក់ ដែលអាចរកគ្រាប់បាល់ បញ្ចូលទី យកឈ្នះ នៅក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត នៅក្នុងព្រឹត្តិការណ៏កីឡាបាល់ទាត់ World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ដែលនឹងបញ្ចប់ នៅក្នុងខ្ទង់ ខែក្រោយនេះ។

ដូច្នេះ រង់ចាំមើលថា តើឈ្មោះកីឡាករ រូបណា ដែលនឹងត្រូវបាន ជ្រើសរើស យកមកធ្វើជា ឈ្មោះ កូនរបស់នាង?




ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]