ភ្នំពេញៈ កញ្ញា លីឡា ដែលជាតារាសម្តែងស្រីលេងសាច់ បង្ហាញភាពសិចស៊ី បានបង្ហើបឲ្យ ដឹងថា សន្ទុះការងារសិល្បៈរបស់នាងហាក់ចាប់ផ្តើមមានទីផ្សារ ការងារច្រើនដោយមានពេល ខ្លះ នាងត្រូវចេញថតផ្ទួនៗ ជាន់ថ្ងៃគ្នាទៀតផង ។ ប៉ុន្តែស្របពេលដែលការងារ កំពុងតែបោះ ជំហានទៅមុខនោះ តារាស្រីរូបនេះបែរជា ប្រកាសក្តែងៗថានាងចង់ ដកខ្លួនពីសិល្បៈមួយរយៈ ទៅសម្ងំថែសាច់ និងសុខភាព ។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ តារាសិចស៊ី ដែលនិយម ស្លៀកពាក់ខើចលើខើចក្រោម ចំហរសាច់ខ្នង កញ្ញា លីឡា បានប្រាប់ឲ្យដឹងថា សម្រាប់នាងចូលមក ដល់ឆ្នាំ២០១៤នេះ ការងារចាប់ផ្តើមកើនឡើង មានការមមាញឹកច្រើន ទាំងការសម្តែងឈុតខារ៉ាអូខេ និងថតស្ពតច្រើនមានថ្ងៃខ្លះ ត្រូវថតជាន់ថ្ងៃគ្នាទៀតផង ប៉ុន្តែ ដោយសារតែសុខភាពមិន អំណោយផលត្រូវឲ្យនាងបង្ខំចិត្ត ផ្អាកការងារមួយរយៈពេលសិន ។

កញ្ញា លីឡា បានប្រាប់ឲ្យដឹងថា “មួយរយៈពេលចុងក្រោយនេះ ខ្ញុំបានដកខ្លួនពីការងារ សិល្បៈមួយរយៈពេលខ្លីសិន ព្រោះតែមានអារម្មណ៍ថា ហត់ជាមួយការងារខ្លាំងពេក ហើយ សុខភាពក៏មានបញ្ហាដូច្នេះខ្ញុំត្រូវដកឃ្លា មកថែទាំសុខភាព និងថែរក្សាសម្រស់ឡើងវិញ ” ។

តារាសម្តែងរូបស្រស់ សាច់សរម៉ដ្ឋរលោងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀត បើទោះជា ពេលនេះនាងដកឃ្លាពីការងារសិល្បៈក៏ដោយ តែនាងគិតថាមិន ប៉ះពាល់ជាមួយការងារ និងកេរ្តិ៍ឈ្មោះរបស់នាងឡើយ ព្រោះថាពេលមានអ្នកទាក់ទង ហៅថតនាងក៏បានប្រាប់ពី បញ្ហានាងទៅដល់គេ ហើយសម្រាប់ខារ៉ាអូខេ ក៏មានចេញលក់ តាមទីផ្សារ និងបញ្ចាំងនៅ លើកញ្ចក់ទូរទស្សន៍ ច្រើនមិនបាត់មុខនាងទេ ដូច្នេះដល់ពេលដែលនាង ចាប់ផ្តើមចូល សិល្បៈវិញ ទស្សនិកជនក៏នៅតែ ឃើញនាងដដែល ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]