អង់គ្លេស ៖ ពិតជាពិសេសមែន ដែលមានអ្នកគាំទ្រ កីឡាបាល់ទាត់ម្នាក់ បានបង្ហាញការគាំទ្រ របស់ខ្លួន ដោយការ កោរសក់លើក្បាល ឲ្យចេញជាទំរង់មុខ កីឡាករខ្សែបំរើដ៏ល្បីរបស់ អង់គ្លេស គឺកីឡាករ Steven Gerrard។

បុរសរូបនេះ ត្រូវបានគេដឹងថា មានឈ្មោះ Kai Ward អាយុ ៤៤ ឆ្នាំ បានសំរេចចិត្តកោរសក់របស់គាត់ ឲ្យចេញជាទម្រង់មុខ ដូចទៅនឹង កីឡាករ Steven Gerrard បន្ទាប់ពីក្រុមរបស់អង់គ្លេស ប្រកូតចាញ់ក្រុម អ៊ីតាលី ពីរទល់នឹងមួយ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។

លោក Kai បានឲ្យដឹងថា ការកោរសក់របស់គាត់ គឺចង់បង្ហាញឲ្យអ្នករៀបចំ កីឡាបាត់ទាល់ថ្នាក់ជាតិអង់គ្លេស និង ក្រុមបាល់ទាត់ ឲ្យដឹងថា មុខមាត់ប្រទេសអង់គ្លេសគឺស្ថិត នៅលើពូកគេ ដូច្នេះគាត់ក៏បាន ឲ្យអ្នកកាត់សក់ ដែលល្បីល្បាញលោក Daren Terry កាត់សក់របស់លោក ផ្នែកខាងក្រោយ ឲ្យដូចនឹងមុខ កីឡាករបាត់ទាត់ អង់គ្លេស Steven Gerrard តែម្តង។

លោកបានបន្តទៀតថា “ខ្ញុំបានកោរសក់ឲ្យដូចនឹង មុខ Gerrard គឺចង់បញ្ជាក់ពីការជឿជាក់ថា ក្រុមបាល់ទាត់ជំរើសជាតិអង់គ្លេស នឹងឈ្នះ ការប្រកួត លើ ក្រុមបាល់ទាត់ជំរើសជាតិ អ៊ុយរូហ្គាយ នៅថ្ងៃព្រហស្បត៍នេះ។ ហើយទោះបីជាខ្ញុំត្រូវបាន គេសើចចំអក ដោយមនុស្សផងទំាងពូង ក៏ខ្ញុំមិនខ្វល់ដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ធ្វើឲ្យក្រុមបាល់ទាត់អង់គ្លេសឈ្នះ គឺខ្ញុំអស់ចិត្តហើយ”។

គួររំលឹកផងដែរ លោក Kai មិនមែនកោរសក់ បែបនេះ ជាលើកទីមួយទេ ដោយកាលពីឆ្នាំ ២០១០ លោកក៏បានកោរសក់របស់គាត់ ឲ្យដូចនឹង គ្រាប់វាយ Tennis  ម្តងរូចមកហើយដែរ៕


លោក Kai Ward 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]