ភ្នំពេញៈ តារាចម្រៀងដែល មានទឹកដម សំលេងពិរោះរណ្តំចិត្ត ដែលបច្ចុប្បន្នត្រូវបាន មហាជនចាត់ទុកថា ជាតារាស្រីមួយដួង ដែល មានភាពលេចធ្លោ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ត្រូវបានប្រភពនៅ ជិតខ្លួនបង្ហើបឲ្យដឹងថា នៅក្នុងពេលឆាប់ៗនេះ តារាស្រីរូបនេះបាន ដកខ្លួនពីសិល្បៈ មួយរយៈនាំម្តាយជាទី ស្រលាញ់ទៅដើរកម្សាន្ត នៅនូវែលសេឡង់ ដោយផ្អាកការងារសិល្បៈ មួយរយៈ ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ លោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់ តារាចម្រៀង ស្រីកំពុងមានប្រជាប្រិយភាព កញ្ញា មាស សុខសោភា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នសម្រាប់ការងារសិល្បៈរបស់ប្អូនស្រីលោក គឺមានការ មមាញឹកច្រើនគ្មាន ពេលសម្រាកទេ ចុះខនសឺតស្ទើររាល់ថ្ងៃ ហើយ សម្រាប់ការងារក្នុង ផលិតកម្មក៏ជាប់ដៃជាប់ជើង ត្រៀមចេញបទថ្មី ផងដែរ ។

បងប្រុសរបស់តារា ចម្រៀងយ៉េៗ មាស សុខសោភា បានប្រាប់ឲ្យ ដឹងទៀតថា “ទន្ទឹមនឹងការមមាញឹក ជាមួយការងារសិល្បៈច្រើននេះ អាភាក៏មានគម្រោងត្រៀមចេញ ទៅក្រៅប្រទេសនៅក្នុង អំឡុងខែ ៧-៨ខាងមុខនេះ ដោយនាងមាន គម្រោងនាំម្តាយ ទៅដើរលេង នៅ ញូហ្សេឡេន ស្របពេលដែល នាងត្រូវបានខាង Sponsor ទាក់ទង ហៅទៅសម្តែងដូចគ្នា ” ។

លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “សម្រាប់ប្អូន ខ្ញុំការចេញទៅសម្តែង នៅក្រៅប្រទេសគឺមិនសូវសំខាន់ទេ អ្វីដែល សំខាន់សម្រាប់នាង គឺនាំម្តាយជាទីស្រលាញ់ ទៅដើរលេងឲ្យស្គាល់ ក្រៅប្រទេសឲ្យបានច្រើន ហើយជាធម្មតាឲ្យតែបាន ទៅក្រៅប្រទេស ម្តងៗ ប្អូនខ្ញុំគេយកចិត្តទុកដាក់ នាំម្តាយដើរលេង ហើយទំនេរពីដើរ លេងទើបនាងឡើងខនសឺតសម្តែង ព្រោះថាប្អូនខ្ញុំគេមិន សូវខ្វល់ពីចំណូល សម្តែងនៅក្រៅប្រទេសទេ ” ។

ជាមួយគ្នានោះ លោក រតនៈ បានអួតទៀតថា ជាធម្មតាសម្រាប់ ការងារ នៅក្នុងស្រុកគឺអាចរកចំណូល បានច្រើនជាងការចេញទៅ សម្តែង នៅក្រៅស្រុកមានពេលខ្លះ ទៅសម្តែងនៅក្រៅប្រទេសនោះ គឺយកលុយផ្ទះទៅចាយផង ប្រសិនបើដើរលេង និងទិញឥវ៉ាន់ភ្លេច ខ្លួន ។ ជាក់ស្តែងដូចជាការចុះខនសឺតនៅក្នុងស្រុកពេលខ្លះ ប្អូនស្រី របស់លោក ទទួលបានចំណូលពីខនសឺត១ថ្ងៃ ចន្លោះពី១៥០០ -២៥០០ ហើយរាល់ថ្ងៃរវល់ រកពេលសម្រាក់គ្មានផងនោះ តើអាច រកចំណូលបានប៉ុណ្ណាទៅ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

មាស សុខសោភា