យ៉ាងហោចណាស់គេហទំព័រ World Cup នៅប្រេស៊ីល និងគេហទំព័រជាច្រើនទៀត ដែលជាម្ចាស់ឩបត្ថម្ភ ក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនេះ ត្រូវបានក្រុម Hackers ដែលមានឈ្មោះថា “Anonymous Brazil” ធ្វើការវាយប្រហារ អោយគាំងខ្ទេច កន្លងទៅនេះ។

ក្រុម hackers ត្រូវបានគេដឹងថា បានប្រើប្រាស់ការវាយប្រហារ DDoS attacts ធ្វើអោយគេហទំព័រ ជាច្រើន ត្រូវខូចខាត ជាថ្នូរនឹងការព្រមានអោយរដ្ឋាភិបាល គោរពអ្វីដែល ប្រជាជនចង់បាន។

ទន្ទឹមនឹងនេះ គេហទំព័ររដ្ឋាភិបាលប្រេស៊ីល មួយចំនួនធំ ក៏ត្រូវបានវាយប្រហារផងដែរ។

បើតាមសមាជិក Anonymous Brazil បានប្រាប់អោយដឹងថា “ពួកយើងនឹងខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីវាយប្រហារ គេហទំព័ររបស់ ក្រុមហ៊ុន និងអង្គភាពណា ដែលមិនខ្វល់ពីតម្រូវការប្រជាជនខ្លួន ហើយបែរជាជួយឩបត្ថម្ភ អោយមានការប្រារព្ធព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនេះវិញ។”

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយ សម្រាប់ក្រុម hackers ដែលធ្វើការវាយប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលប្រេស៊ីល ដែលមានះប្រារព្ធព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោកនោះទេ ដោយកាលពីខែមុន ក្រុម hackers ក៏បានធ្វើការវាយប្រហារ សេវាកម្មអ៊ីម៉ែល របស់ក្រសួងការបរទេស ប្រេស៊ីល ដោយលួចបានទិន្នន័យជាច្រើន ដូចជាបញ្ជីឈ្មោះអភិជន ដែលនឹងចូលរួមទស្សនា ការប្រកួតបាល់ទាត់ពិភពលោក ជាដើម៕


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]