រាជធានីភ្នំពេញ ៖ ប្រភពក្រៅផ្លូវការមួយ បានបង្ហើបឱ្យដឹងថា  តារាសម្តែង និងពិធីការិនីដ៏មាន ប្រជាប្រិយភាពមួយរូបក្នុង ស្ថានីយទូរទស្សន៍ស៊ីធីអិុន នាង ជីជី ត្រូវបានគេបញ្ឈប់ពីបុគ្គលិ ករបស់ស្ថានីយទូរទស្សន៍ មួយនេះហើយ ខណៈពេលដែលតារារូបនេះ បានអវត្តមានក្នុងកម្មវិធីសំខាន់ៗ ដែលធ្លាប់យិតយោងប្រជាប្រិយភាព របស់នាងមានរហូតមក ដល់បច្ចុប្បន្ន ។

ជីជី បានអវត្តមានពីតំណែងរបស់ ខ្លួននៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិុន យ៉ាងគួរឱ្យភ្ញាក់ផ្អើល បើសូម្បីតែកម្មវិធីរា ត្រីកំសាន្តដែលនាងធ្លាប់កាន់មកជាមួយនោះ ក៏មិនមានវត្តមានរបស់នាងដែរ ធ្វើឱ្យទស្សនិកជនដាក់ការ សង្ស័យថា នាងទំនងជាមានបញ្ហាជាមួយ ថ្នាក់ដឹកនាំនៅក្នុងស្ថានីយទូរទស្សន៍មួយ នេះជាមិនខាន ។

បើយោងតាមប្រភពពីអ្នកធ្វើការ នៅក្នុងស្ថានីយទូរទស្សន៍ស៊ីធីអិុន បានអះអាងប្រាប់កោះសន្តិភាពថា តាមពិតជីជី មិនបានទៅណាឆ្ងាយពីស្ថានីយ ទូរទស្សន៍មួយនេះឡើយ ពោលគឺនាងគ្រាន់តែចង់ដកឃ្លាមួយ រយៈប៉ុណ្ណោះ ។ ប្រភពខាងលើនេះ បានបញ្ជាក់ថា ជីជី មិនចង់ធ្វើការនៅស្ថានីយ ទូរទស្សន៍មួយផ្តាច់មុខឡើយ ដោយនាងចង់ធ្វើជាពិធីការិនីឯករាជ្យ ម្នាក់ដូចទៅនឹងនាង ឌួង ហ៊្សូរីដា ដែលអាចបម្រើការងារ បានគ្រប់ទីកន្លែង ។

យ៉ាងណាក៏ដោយ ប្រភពខាងលើនេះ មិនអាចបញ្ជាក់បានទេថា ជីជីអាចនឹងទៅបម្រើការងារនៅ ស្ថានីយទូរទស្សន៍ណាផ្សេងទៀត នៅឡើយទេ ប៉ុន្តែតារារូបនេះ ទំនងជារយាលបន្តិចហើយ ពីស្ថានីយទូរទស្សន៍ស៊ីធីអិុន ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]