កូរ៉េខាងត្បូង៖ នរណាក៏ដឹងថា តារាចម្រៀងដ៏ល្បីឈ្មោះ ពាសពេញពិភពលោក  PSY ជាជនជាតិកូរ៉េខាងត្បូងដែរ ។ ហើយ ក្នុងឱកាសប្រកួត World Cup ឆ្នាំ២០១៤ ដែលមានប្រទេសកូរ៉េខាងត្បូង ចូលរួមប្រកួតដែរនោះ ។ ដូច្នេះ តាមប្រភពព័ត៌មានរបស់កូរ៉េមួយ បានឲ្យដឹងថា ប្រទេស កូរ៉េខាងត្បូង នឹងបង្កើតជាព្រឹត្តិការណ៍ការសំដែងដ៏ធំមួយ មានកំពូលតារាចម្រៀងកូរ៉េ PSY ចូលរួមសំដែង ដើម្បីអបអរ មុនពេល ការប្រកួតជា លើកដំបូងរបស់ កូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក World Cup ២០១៤នេះ ។ 

ចំពោះ ការប្រគុំតន្រ្តី និង ការសំដែងរបស់ PSY នឹងធើ្វការប្រារព្ធ នៅព្រឹក ថ្ងៃទី ១៨ មិថុនា ដែលជាថ្ងៃប្រកួតដំបូងបំផុត របស់កូរ៉េខាងត្បូង ប៉ះជាមួយប្រទេសរុស្ស៊ី ដែលនៅក្នុង ពូល H ដូចគ្នា។ ហើយ ការសំដែងនេះនឹង ធ្វើឡើងនៅពីមុខ អាគារពាណិជ្ជកម្ម និងផ្សារទំនើប COEX ក្នុងទីក្រុង សេអ៊ូល ដែលមានការឧបត្ថម្ភពិសេស ដោយ ក្រុមហ៊ុន Hyundai ។

យ៉ាងណាមិញ ការប្រគុំតន្រ្តីនេះ គឺធ្វើឡើងខណៈពេល ដែល បទចម្រៀងថ្មី HANGOVER របស់ PSY មានការពេញនិយមក្នុង យូធូប ហើយនឹងមានចេញ បទថ្មីមួយទៀត មានចំនងជើងថា DADDY នៅខែសីហា ខាងមុខនេះផងដែរ ។  

គួរបញ្ជាក់ផងដែរ តាមប្រភពព័ត៌មានថា ប្រទេសកូរ៉េខាងត្បូង នឹងមានរៀបចំការ ប្រគុំតន្រ្តីដែល ចូលរួមពីសំណាក់ ក្រុមចម្រៀង និង តារាចម្រៀងល្បីប្រចាំ ប្រទេសជាច្រើនទៀត ក្នុងការប្រកួត ២ ដង ផ្សេងទៀត ដែលត្រូវ ប៉ះជាមួយ ក្រុមមកពីប្រទេស បែលហ្សិក និង អាល់ហ្សេរី  ផងដែរ ។




ប្រភព ៖ lollipop

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]