តៃវ៉ាន់៖ កាលពីថ្ងៃទី៩ ខែមិថុនា ថ្មីៗនេះ តារាចម្រៀងប្រុស ទាំង៣នាក់ បានប្រែខ្លួន ទៅជា ស្រីស្អាត ក្នុងមួយពព្រិចភ្នែក។

 ក្នុងនោះដែរ លោក Alien Huang ដែលជាតារាចម្រៀងមួយរូប និងជាសមាជិកក្រុម Lollipop F ២នាក់ទៀត គឺលោក Owodog និងលោក William  បានតែងខ្លួនជា ស្រី ក្នុងកម្មវិធីទូរទស្សន៏មួយ។

យោងតាមគេហទំព័រ Asian E-News Portal បានអោយដឹងថា នៅពេលលោកWilliam បានតែងខ្លួន ជាស្រីហើយ គាត់បានហៅខ្លួនឯង ថាជា "ស្រីស៊ីចស៊ី" នៅលើបណ្តាញសង្គម Weibo។ លោក Owodog ក៏បានសរសេរតប បែបកំប្លែង ទៅលោក William វិញថា "ខ្ញុំដឹងថា អ្នកមិនស្រណុកខ្លួននោះទេ ហើយខ្ញុំមានអារម្មណ៍ថា ចង់ក្អួតទៀតផង។"

 ចំពោះសំណាក់ទស្សនិកជន នៅពេលបានឃើញ រូបថតរបស់ពួកគេហើយ បាននិយាយលេងថា "ជើងរបស់ពួកគេ ពិតជាស្អាតមែន ប៉ុន្តែបើសំលឹង អោយយូរទៅ មិនដឹងដូចជា អ្វីនោះទេ។" តោះនាំគ្នា មើលរូបថតរបស់ប្រុសសង្ហារ ទាំង៣នាក់នេះ ថាតើនៅពេល ពួកគេតែងខ្លួន ជាស្រីអញ្ចឹង Cute រឺអត់៖






ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]