ចិន៖ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានដឹងថា កើតជំងឹ រោគតេនញ៉ាក្នុងខ្លួន បន្ទាប់ពីនាង បានទទួលទាន សាច់គោឆៅ ដែលមាន ប៉ារ៉ាស៊ីតព្រូន តេនញ៉ា ខណៈពេលនាង ធ្វើដំណើរកំសាន្ត នៅតំបន់អាស៊ីអាគ្នេយ៍រួចមក។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីម្នាក់នេះ ឈ្មោះ លី វ័យ ៣០ឆ្នាំ រស់នៅ ក្នុងទីក្រុង Xiamen ក្នុងខេត្ត Fujian បានទៅជួបគ្រូពេទ្យ ដើម្បី ពិនិត្យសុខភាព បន្ទាប់ពីនាង បានកត់សម្គាល់ឃើញថា ដូចជាមានវត្ថុរាវចម្លែក វែងៗជាច្រើន  នៅក្នុងបង្គន់បន្ទាប់ពីនាង បន្ទោរបង់រួច។

នាងត្រូវបាន គ្រូពេទ្យធ្វើ រោគវិនិច្ឆ័យរកឃើញថា នាងមាន រោគតេនញ៉ាក្នុងពោះវៀន ដែលមកពីនាង បានពិសារសាច់គោ មិនបានចំអិនឲ្យ ឆ្អិនល្អ ដែលមានសត្វតេនញ៉ា នៅក្នុងសាច់គោទាំងនោះ ខណៈពេល នាងបាន ធ្វើដំណើរកំសាន្ត នៅអាស៊ីអាគ្នេយ៍កាលពីខែ មករា ។ មេរោគ ប៉ារ៉ាស៊ីត តេនញ៉ានេះ វាអាចផ្ញើខ្លួន រស់នៅក្នុងប្រភេទ សត្វពាហនៈជាច្រើនប្រភេទ  ហើយវានឹងមកផ្ញើរខ្លួនរស់នៅ ក្នុងខ្លួនមនុស្ស ដែរ នៅពេល មនុស្សពិសារសាច់ នានា ដោយមិនចំអិនឲ្យឆ្អិនល្អនោះ ដូចជានៅក្នុង ពោះវៀនមនុស្សជាដើម។

យ៉ាងណាមិញ គ្រូពេទ្យបានព្យាបាល ដោយទាញយកតេនញ៉ាចេញពីក្នុង ពោះវៀនរបស់ស្រ្តីនេះ ប៉ុន្តែវាមានប្រវែងរហូតដល់ ២.៥ ម៉ែត្រ ដែល មិនគួរឲ្យជឿ ហើយបាន រស់នៅក្នុងពោះវៀន ស្រ្តីនេះ ជាច្រើនខែមកហើយ។  គួរបញ្ជាក់ផងដែរថា អ្នកស្រី លី ក៏បានទៅត្រួតពិនិត្យ និង ព្យាបាល ដោយថ្នាំចិនបុរាណដែរ តែវាមិនបានផល ហើយធ្វើឲ្យអ្នកស្រីកាន់តែ ឈឺខ្លាំងឡើង រហូតដល់អ្នកស្រី ដាច់ចិត្តមកព្យាបាលនៅ មន្ទីរពេទ្យ ទើបដឹងថា ក្នុងខ្លួន មានសត្វតេនញ៉ាដ៏វែងបែបនេះ៕ ចុះប្រិយមិត្ត មានហូបសាច់ចម្អិន មិនបានឆ្អិនល្អ ដែរទេ?



រូបភាព ៖ តេនញ៉ា ដែលយកចេញពីក្នុងពោះវៀនមក 

ប្រភព ៖ Mirror 

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]