រាជធានីភ្នំពេញ ៖ តារាសម្តែងជំនាន់ថ្មី ទើបតែមានហុងស៊ុយ ព្រោះតែមានភាពក្លាហាន ហ៊ានសម្ញែងដើមទ្រូង ស្រស់ៗ ជូនមហាជន នាងសេង សូណា តាំងពីមានវត្តមាន ក្នុងសិល្បៈមកនាងទទួលបាន ការចាប់អារម្មណ៍ ច្រើនពីម្ចាស់ផលិតកម្ម ប៉ុន្តែការចាប់អារម្មណ៍ ម្ចាស់ផលិតកម្ម ផ្តល់សិទ្ធិឱ្យនាង សម្តែង បែរជាមានតែផលិតកម្ម បរទេស ចំណែកផលិតកម្ម ក្នុងស្រុកដែលមមាញឹក បង្ហាញសកម្មភាព កុនខ្មែរ មិនហ៊ានទាក់ទង តារាយ៉េរៗរូបនេះទេ រហូតធ្វើឱ្យសេង សូណា ដែលស្រឡាញ់សិល្បៈ មានចម្ងល់យ៉ាងខ្លាំងជុំវិញ ម្ចាស់ផលិតកម្ម នៅក្នុងស្រុកខ្មែរ ដកចិត្តមិនទទួល យកនាងនោះ ។

ផ្ទុយពីតារាឡើងកូដ ដទៃ នាងសេង សូណា ដែលកំពុងតែមាន ឈ្មោះជាតារាសិចស៊ី ជំនាន់ថ្មី ហាក់មិនសូវ មានឱកាសក្រសោប បានទីផ្សារសិល្បៈ ភាពយន្តនៅក្នុងស្រុក ឱ្យបានផុសឡើង សមនឹងកេរ្តិ៍ឈ្មោះ សោះឡើយ នាងបែរជាទទួលបាន សមិទ្ធផលសិល្បៈ បានតែផលិតកម្មបរទេស ទាក់ទងឱ្យបានសម្តែង ដោយនាងទើបតែចូល ទៅធ្វើតេស្តរឿង «ឆ្នាំវក» ឱ្យខាងបរទេស ។ ការដែលនាង មិនមានឱកាស ចេញមុខសម្តែងកុន នៅក្នុងស្ថានីយទូរទស្សន៍ បែបនេះ ព្រោះតែត្រូវបាន គេលើកឡើងថា  មកពីតារាចិត្តក្លាហានរូបនេះ ហ៊ានបញ្ចេញកាយវិការ ឈុតស្នេហារោលរាល ដោយមិនខ្លាចញញើតឡើយ ព្រោះគ្រាន់តែលេចធ្លោ ភ្លាមនាង ជាប់ឈ្មោះជាតារាសិចស៊ី ក្លាហានហ៊ានបញ្ចេញ គល់ទ្រូង ដោយមិនញញើត ធ្វើឱ្យតារាលេចធ្លោមួយចំនួន ដួលគ្រេងអត់ហ៊ាន ធ្វើដូចតារារះថ្មីនេះឡើយ ។ ម៉្លោះហើយ ទើបមានម្ចាស់ផលិតកម្ម ក្នុងស្រុកមួយចំនួន ដែលកំពុងថតភាពយន្តខ្មែរ ដាក់បញ្ចាំងនៅតាមស្ថានីយល្បីៗ គេសាញអត់ហ៊ាន សាកល្បងយកនាង ទៅថតទេ ព្រោះតែនាងជាប់ឈ្មោះ ជាតារាដើមទ្រូងធំ ហើយក្លាហាន បើទោះជារូបភាពទាំងនោះ មិនទាន់ឃើញ នៅលើកញ្ចក់ទូរទស្សន៍ ក៏ដោយ ព្រោះភាពសិចស៊ី បញ្ចេញគល់ទ្រូងនេះហើយ បានធ្វើឱ្យតារាមួយចំនួនស្ទើរតែអស់អាជីព ហើយម្ចាស់ផលិតកម្ម ទាំងនោះ ក៏មិនហ៊ាន ខ្លាចអត់មានគេមើល រិះគន់ ឬហាមមិនឱ្យបញ្ចាំង នាំឱ្យខាតបង់ ទោះជាសូណា នាងមានភាព កែប្រែស្លៀកបិទបាំង ក្នុងខ្សែរឿងក៏ដោយ ។

សេង សូណា អាចដណ្ដើម តំណែងសិចស៊ី ក្នុងឆ្នាំ ២០១៤ បានទេ?





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]