ភ្នំពេញ៖ បន្ទាប់ពីលេចធ្លាយវីដេអូ និង រូបថតស្រើបស្រាល ជាបន្តបន្ទាប់ពីសំណាក់ តារាសម្តែង ស្រីល្បីល្បាញ ខាងបញ្ចេញដើមទ្រូង នាង សេង សូណា កាលថ្មីៗកន្លងមកនេះ ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ ខណៈតារាស្រីរូបនេះ បានសម្ញែង ពីទិដ្ឋភាពថត បញ្ចេញគល់សុដន់ មើលទៅស្រើបស្រាល និងត្រេកត្រអាលខ្លាំង បំផុត ។ ប៉ុន្តែក្រោយពីត្រូវ ព្រនង់រិះគន់យ៉ាងចាស់ ដៃមក សេង សូណា បានប្រកាសជាសាធារណៈថា នាងបានប្ដូរឥរិយាបថ មកស្លៀកបែបស្រគត់ ស្រគំវិញ ព្រោះសំអាងថា នាងជានារីខ្មែរ ។

ទោះបីជាយ៉ាងណាក្ដី បើតាមអ្នកវិភាគ បានលើកឡើងថា កាលពីអំឡុង២ឆ្នាំមុន គឺមានតារាសម្តែង សិចស៊ី ដើមទ្រូងទ្រលុកទ្រលុន មានមន្តស្នេហ៍របស់ខ្មែរមួយដួង កញ្ញា កុល ដាវី បានក្លាយជាតារា ស្រី ដែលមានដើម ទ្រូងសិចស៊ីបំផុត ។ ប៉ុន្តែចូលដល់ឆ្នាំ២០១៤នេះ ភ្លាមក៏លេចវត្តមាន អតីតតារា សម្តែងនាង សេង សូណា លងបន្លាចក្នុង ពិភពសិល្បៈជាថ្មី ព្រមជាមួយនឹងភាពភ្ញាក់ផ្អើល ដល់ ទស្សនិកជន ដោយការសម្ញែងដើមទ្រូង ប៉ុនផ្លែឪឡឹក ដើម្បីទាញទា រកប្រជាប្រិយភាព និងការចាប់ អារម្មណ៍ខ្លាំង ពីមហាជនក៏ដូចជាកន្លង់ៗ សម្បូរទ្រព្យស្តុក ។

ប្រភពបាននិយាយទៀតថា វត្តមាននៃការលេចមុខជាថ្មី របស់នាង សេង សូណា ក្នុងវីថីសិល្បៈ នាពេលនេះបាន ធ្វើឲ្យមានភាព រំជើបរំជួល អស់ក្រុមមនុស្ស មិនថាឡើយ តែបុរសចាស់ក្មេងនោះ ទេ ចំណែកឯស្ត្រីៗ ក៏ស្ទើរតែ ភ័ន្តភាំងស្មារតី ព្រោះតែការលេងស្ទីលថ្មី របស់ សេង សូណា លេច គល់សុដន់ ជាថ្នូរនឹងភាពល្បីឈ្មោះ ក្នុងអាជីពសិល្បៈ ។

ប្រភពដដែល បានបន្ថែមថា ភាពសិចស៊ី ដោយការយកសម្រស់ដើមទ្រូងឬមួយការបញ្ចេញគល់ភ្លៅ ដើម្បីទាញយក ប្រជាប្រិយភាព សម្រាប់ទីផ្សារសិល្បៈនេះ ជារឿងមួយ មិនល្អ ដែលកំពុងតែកើត មានក្នុងសង្គរខ្មែរនា ពេលបច្ចុប្បន្ន នេះ ។ ទន្ទឹមនឹងគ្នានេះ ក៏មានមជ្ឈដ្ឋាន អ្នកនិយម តាមដាន វិស័យតារាខ្មែរ បាននាំគ្នាជជែកវែកញែក និងបានដាក់ ពិន្ទុដល់តារាណា ដែលសិចស៊ី បំផុតរបស់ខ្មែរ សម្រាប់ឆ្នាំ២០១៤នេះ ថាដំណែងមួយនេះ គឺអាចធ្លាក់ទៅលើនាង សេង សូណា ម្នាក់តែប៉ុណ្ណោះ ដែលអាចផ្ដួលអ្នកផ្សេង ឯទៀតបាន មិនថាឡើយ កញ្ញា កុល ដាវី ,កញ្ញា ឆយី និងកញ្ញា ប៊ុន ផៃលីន ទេ គឺមិនអាចតាមទាន់ សេង សូណា បាននោះឡើយ ក្នុងឆ្នាំ ២០១៤នេះ ។

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំ ការពន្យល់បន្ថែម ពីកញ្ញា សេង សូណា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ០៩៧ ដែលនាងធ្លាប់ ប្រើនៅពេល ខលចូលមនុស្សប្រុស ជាអ្នកទទួលហើយ ប្រាប់ថាច្រឡំលេខ ៕

ដោយសារតែនិយមបង្ហាញភាពសិចស៊ីហួស សេង សូណា ធ្វើឱ្យម្ចាស់ផលិតកម្មដកចិត្ត



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]