ជីវិតមនុស្ស គឺមិនមែន សុទ្ធតែកើតមករស់នៅដោយ សំណាង និង ទទួលបាន ភាពជោគជ័យ ទាំងអស់គ្នាទេ ។ មនុស្សដែលចេះ កែប្រែស្ថាន ភាព ជីវិត និង ដើរលើផ្លូវត្រូវមួយ នឹង នាំឲ្យគេ ឈានដល់ ភាពជោគជ័យ ប៉ុន្តែខណៈដែលមនុស្សជាច្រើន មិនប្រើប្រាស់សមត្ថភាពដែល ខ្លួន មាន និង ចំណាយ ពេលវេលាច្រើន ឥតប្រយោជន៍នាំឲ្យគេ មិនអាចក្លាយជាមនុស្សជោគជ័យឡើយ ។ ដូច្នេះ ថ្ងៃនេះ ខ្មែរឡូត នឹងនាំ អ្នក មកយល់ដឹងពីមូលហេតុទាំង១១ ដែលមនុស្សម្នាក់មិនអាចក្លាយជាមនុស្ស ជោគជ័យបាន ដូចខាងក្រោមនេះ ៖



១. អ្នករុញច្រានចោលទំនួលខុសត្រូវរបស់អ្នក ៖  មនុស្សជោគជ័យត្រូវតែ ហ៊ានប្រឈមមុខ និង ទទួលយកភារកិច្ចដែល ខ្លួនត្រូវធ្វើ ទាំងឡាយណា ដែលកើតឡើងក្នុងជីវិតរបស់អ្នក។ហើយ  អ្នក មិនត្រូវ បន្ទោស អ្នកដទៃ និង បន្ទោសស្ថានភាព ឬ ក៏ សំណាងនោះទេ ។ អ្នកត្រូវមានទំនួលខុសត្រូវ និង ជ្រើសរើសជម្រើសដ៏ត្រឹមត្រូវ ដែលនឹងជួយតម្រង់ទិសអ្នក ឲ្យឈានទៅកាន់ គោលដៅ និង ជីវិតជោគជ័យបាន ។

២. អ្នក ធ្វើអ្វីៗ ដោយពន្យាពេល ឬទុកអ្វីៗឲ្យហួសពេល ៖ ការធ្វើអ្វីមួយដោយ ពន្យាពេល ឬ ទុកសិនចោលចាំធ្វើពេលក្រោយ នោះ គឺវាជាទម្លាប់ ដ៏អាក្រក់ដែល អាចកំទេច នូវផ្លូវដើរទៅកាន់ភាពជោគជ័យ របស់អ្នកបាន ។ ការទុកអ្វីចោល ដោយមិន ធ្វើវា ឬ សម្រេចចិត្ត ភ្លាមទេនោះ ហើយបែរជា ពន្យាពេលហើយទុកចោល នោះអាចធ្វើឲ្យ អ្នកបាត់បង់ឱកាស និង មិនសម្រេចកិច្ចការដែលអ្នកត្រូវធ្វើ នោះឡើយ។ហើយវានឹងនាំឲ្យអ្នកជួបតែងតែភាព បរាជ័យជាមិនខាន ។

៣. មិនដែល ចាត់ទុកខ្លួនអ្នកថា ល្អឥតខ្ចោះ ៖ អ្នកតែងតែ គិតថា ខ្លួនអ្នកមិនមែន ល្អឥតខ្ចោះនោះទេ ។ អ្នកគឺ គ្មានសមត្ថភាព នឹង ធ្វើអ្វីមួយបាននោះទេ តែនេះ គ្រាន់តែជាការកុហក ខ្លូនឯង មិនចង់ផ្តើមធ្វើអ្វីមួយប៉ុណ្ណោះ ។ ប៉ុន្តែមនុស្សគឺកើតមកមានខួរក្បាលប៉ុនគ្នាទាំងអស់ បើ អ្នកនៅតែគិតបែបនេះ អ្នកនឹងគ្មានផ្លូវជោគជ័យឡើយ ដូច្នេះ ប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើឲ្យ ខ្លួនឯងកាន់តែល្អ ជាជាងអ្នកកាលពីម្សិលមិញ ហើយបញ្ឈប់ការរង់ចាំសំណាងដែលមិនដែលកើតឡើង នោះទៀត ។

៤. អ្នកតែងតែ ខ្លាចការរិះគន់ ៖  ប្រសិនបើអ្នកចង់ទទួលការជោគជ័យ ហើយតែងតែខ្លាច ការរិះគន់នោះ  គឺភាពជោគជ័យគ្រាន់តែជាស្រមោល ក្នុង អារម្មណ៍របស់អ្នកប៉ុណ្ណោះ ។ សាកល្បង រៀន ទទួលយក ការរិះគន់ទាំងប៉ុន្មាន ហើយ កែប្រែចំនុចខ្វះខាតទាំងនោះ បណ្តើរៗ និងព្យាយាម ធ្វើវាឲ្យ ត្រឹមត្រូវ តាមអ្វី ដែលគេបានរិះគន់ ពេលនោះផ្លូវទៅកាន់ភាពជោគជ័យប្រហែលជាស្រួលដើរជាងមុន ។

៥. អ្នកតែងតែ ខ្លាចភាពបរាជ័យ ៖ ខ្លាចបរាជ័យ គឺគ្មានទេ ពាក្យថា ជោគជ័យ ។ បរាជ័យគឺជា ស្ពានឆ្ពោះទៅកាន់ភាពជោគជ័យ ហើយវាជាមេរៀនដ៏ល្អ ក្នុងជីវិតដែលអ្នក អាចកត់ត្រា ជាបទពិសោធន៍ដ៏ ល្អ ក្នុងទំព័រសៀវភៅជីវិតអ្នក ដើម្បីឈានទៅកាន់ ជីវិតជោគជ័យមូយបាន ។ ប្រសិនបើអ្នក នៅតែខ្លាច បរាជ័យ ដូច្នេះកុំចាប់ផ្តើម ហើយរង់ចាំសំណាងធ្លាក់ពីលើមេឃចុះ ។

៦. អ្នក គឺជាមនុស្ស ខ្ជិលច្រអូស ៖ ពិភពលោកក្នុងសម័យ សាកលភារូបនីយកម្ម គឺពោរពេញដ៏ ការប្រកួតប្រជែងដែលគួរឲ្យខ្លាច ។ប្រសិនបើអ្នក ជាមនុស្ស ដ៏ខ្ជិលម្នាក់ រស់នៅក្នុងសង្គមបែបនេះ អ្នកប្រាកដជាមិនអាច ឈោងចាប់បាននូវ ភាពជោគជ័យណាមួយឡើយ ។ ចង់ជោគជ័យគឺខំ ធ្វើការងារ ដោយយក ចិត្តទុកដាក់ និង កុំប្រើប្រាស់ពេលវេលា ឥតប្រយោជន៍ច្រើនក្នុងភាពខ្ជិលរបស់អ្នក ។

៧. អ្នកមិនមានគំនិត ច្នៃប្រឌិតថ្មីប្លែកៗដោយខ្លួនឯង៖ ភាពជោគជ័យ អាចកើតឡើងបាន ប្រសិនបើអ្នក អាចមានគំនិតច្នៃប្រឌិត អ្វីដែលថ្មី ជារបស់ ផ្ទាល់ខ្លួន ដែលគ្មាននរណា មិនទាន់បានគិត ឃើញនោះ ហើយវាអាចធ្វើឲ្យ អ្នក ជោគជ័យ ដោយមិនចាំបាច់ មានទ្រព្យសម្បត្តិ ជាច្រើនក៏បានដែរ ។

៨. អ្នកចង់សម្រេចជោគជ័យតែម្នាក់ឯង ៖ ជោគជ័យ គឺមិនអាចកើតឡើង ដោយសារតែយើងម្នាក់ឯង ឡើយ។ អ្នកចាំបាច់ត្រូវតែ ហ៊ានត្រូវសុំជំនួយ ពីមនុស្សគ្រប់គ្នា ដែលអ្នកស្គាល់ នៅពេលអ្នកត្រូវការ  ជំនួយ ។ ដូច្នេះអ្នកត្រូវតែចេះ ផ្តល់ឲ្យអ្នកដទៃ ពេលនោះអ្នក នឹងអាចទទួលយកបានជំនួយវិញ ហើយជីវិតអ្នកនឹងអាចឈាន ទៅកាន់ភាពជោគជ័យបាន ។

៩. អ្នកគឺជាមនុស្ស អកត្តញ្ញូ ៖ ការធ្វើឲ្យខ្លួនអ្នកជាមនុស្ស កត្តញ្ញូនឹងនាំឲ្យអ្នក មានសុភមង្គលក្នុងជីវិត ។ ហើយអ្នកនឹងមិនមាន អារម្មណ៍ថាគ្មាន វិប្បដិសារីឡើយ។ នៅពេលនោះ ជីវិតអ្នក នឹងពោរពេញ ដោយភាព រីករាយ ដែលអាចជាយាន្តមួយឲ្យ អ្នកឆ្ពោះទៅកាន់ភាព ជោគជ័យផងដែរ។ ព្យាយាមផ្លាស់ ឥរិយាបថ របស់អ្នក ហើយធ្វើជា មនុស្សកត្តញ្ញូម្នាក់ ដែលចេះគួរសម និងស្លូតប្លូតក្នុងសង្គម ។

១០. អ្នក គឺទន់ខ្សោយ ឬ ខ្វះ ភាពផ្លាស់ប្តូរ ៖ ការផ្លាស់ប្តូរ គឺមានសារៈសំខាន់ ក្នុងជីវិតរបស់អ្នកណាស់។ អ្នកអាចព្យាយាម អភិវឌ្ឍន៍ ជីវិត ដោយកែប្រែទម្លាប់ដដែលៗ ឥតប្រយោជន៍ របស់អ្នក ហើយប្រឈមមុខនឹងជីវិត ដែលពោរពេញដោយ ឧបសគ្គ និង ការប្រកួតប្រជែង ។ ដោយតាំងចិត្ត និង មាន ការជឿជាក់លើខ្លួនឯង ព្រមទាំងចេះ រៀនពីកំហុសរបស់ខ្លួនហើយនិង យកមកផ្លាស់ឲ្យកាន់តែល្អប្រសើរជាងមុន  នៅពេល នោះប្រហែលជា អ្នកអាចស្គាល់ភាពជោគជ័យ នៅ ពេលណាមួយជាមិនខាន ក្នុងជីវិត ក៏ថាបាន ។

១១. អ្នកបានបញ្ឈប់ការលូតលាស់  ៖ មនុស្សជោគជ័យបានយល់ដឹងថា ពួកគេរៀនមិនចេះចប់ ដូច្នេះពួកគេតែងតែ លុតសំលៀង ជំនាញ របស់ពួក គេគ្រប់ពេល ។ ហើយពួកគេដឹងថា នៅពេលណាមួយ ដែលគេបានឈប់ នៅពេលនោះគេនឹង បរាជ័យក្នុងការប្រកួតប្រជែង ជាមិនខាន។ ដូច្នេះ ពេល ណា ដែលអ្នកបញ្ឈប់ ការអភិវឌ្ឍន៍ខ្លួនឯង ឬអ្នកគិតថា កំរិតសមត្ថភាព របស់អ្នកគ្រប់គ្រាន់ហើយ នោះ គឺនៅពេលនោះហើយ អ្នកនឹងបន្ត ជួបភាព បរាជ័យ ក្នុងជីវិត  ។  

 

ប្រភព ៖ lifehack 

ដោយ ៖ ទីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]